រន្ធ/ត់! ដើរកាត់ព្រៃទៅទិញថ្នាំឱ្យប្តី តែអកុសលត្រូវពស់ថ្លាន់ប្រវែង ១០ ម៉ែត្រ ស្ទាត់ចាប់ជាចំណីលេ/បចូលពោះទាំងរស់
ថ្មីៗនេះមានរឿងរ៉ាវមួយបានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ី ដោយស្រ្តីម្នាក់មានវ័យ ៣០ ឆ្នាំ បានដើរកាត់ព្រៃទៅទិញថ្នាំឱ្យប្ដី ស្រាប់តែអកុសលត្រូវពស់ថ្លាន់ប្រវែង ១០ ម៉ែត្រ រឹតធ្វើជាចំណីលេបបាត់យ៉ាងរន្ធត់។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីរូបនេះបម្រុងនឹងទៅផ្ទះបងប្រុស ដើម្បីឆ្លៀតទៅផ្សារទិញថ្នាំ ដោយបានធ្វើដំណើរថ្មើរជើងកាត់តាមព្រៃនៅពីក្រោយផ្ទះ។ យ៉ាងណាមិញ ដោយសារតែចាំប្អូនស្រីយូរពេកមិនឃើញមក បងប្រុសក៏នឹកគិតខ្លាចថាមានរឿងអ្វីកើតចំពោះប្អូន រួចក៏បានផ្តល់ដំណឹងទៅប្តីរបស់នាងឱ្យជួយតាមរក។
ក្រោយទទួលដំណឹង ប្ដីបានចេញតាមរក ពេលនោះប្តីបានប្រទះឃើញស្បែកជើងប្រពន្ធនៅក្នុងព្រៃដែលនៅជិតផ្ទះ ហើយក៏ឃើញពស់ថ្លាន់ដ៏ធំមួយក្បាលមានពោះធំហួសធម្មតានៅក្បែរនោះដែរ ទើបសង្ស័យថាប្រពន្ធត្រូវបានពស់លេបទៅបាត់។ បុរសជាប្តីបានសម្លាប់ពស់នោះ រួចក៏បានហៅអ្នកស្រុកឱ្យមកជួយវះពោះរបស់វាមើល ក៏ឃើញថាស្រ្តីជាប្រពន្ធត្រូវបានពស់លេបពិតមែន។
ដោយឡែក ប៉ូលិសបានទម្លាយឱ្យដឹងថា សាកសពរបស់ស្រ្តីខាងលើមើលពីក្រៅមានសភាពនៅល្អទាំងអស់ ប៉ុន្តែមានស្នាមខាំនៅនឹងជើង ព្រមទាំងបាក់ឆ្អឹងខ្ទេចទៅហើយ។ ដូចនេះហើយគេសន្និដ្ឋានថា ស្រ្តីរូបនេះត្រូវពស់ខាំវាយប្រហារ ហើយក្រោយមកវាក៏បានលេបនាងទៅ៕
ប្រភព៖ Khaosod