ធ្លាប់ជាតារាល្បីហាយសូរ ដួង ម៉ានិច រៀបការរួចសំងំរស់នៅជនបទប្រើជីវិតសាមញ្ញ ដាំបន្លែ ផ្លែឈើ តាំងចិត្តរៀនធម៌យ៉ាងជ្រះថ្លា
គិតមកដល់ពេលនេះ រយៈពេលជាងកន្លះឆ្នាំហើយ ដែលតារាសម្ដែងស្រី ដួង ម៉ានិច និង Lyderzz បានក្លាយជាស្វាមីភរិយាតាមប្រពៃណី និង កំពុងចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ដែលស្ដែងពីក្ដីសុខក្នុងជីវិតប្ដីប្រពន្ធដ៏ផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបង្ហាញចិត្តច្រណែន។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ពីជីវិតប្ដីប្រពន្ធមួយគូនេះ ខណៈបានឃើញថាអ្នកទាំងពីរធ្លាប់តែប្រើជីវិតបែបជាតារារស់នៅទីក្រុងចាយជីវិតហាយសូរ ប៉ុន្តែក្រឡេកមើលអ្នកទាំងពីរបែរជាកំពុងបង្ហាញសកម្មភាពដ៏មានក្ដីសុខនៅឯស្រុកស្រែចម្ការវិញ។
បច្ចុប្បន្ន ដួង ម៉ានិច និង Lyderzz បានបង្ហាញពីសកម្មភាពរៀបចំជីវិតរស់នៅយ៉ាងសាមញ្ញមួយបែបស្រុកស្រែចម្ការ ដែលបានសាងសង់ផ្ទះលម្ហែ និង ដាំដំណាំបន្លែផ្លៃឈឺនៅស្រុកស្រែសម្ការក្បែរជើងភ្នំដ៏ស្រស់ស្រាយ ត្រៀមទៅសាងជីវិតគ្រួសាររបស់អ្នកទាំងពីរនៅទីនោះទៀតផង។
លើសពីនេះ មិនត្រឹមតែប្រើជីវិតរស់នៅជនបទយ៉ាងសាមញ្ញៗនោះទេ មួយរយៈថ្មីនេះ ប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញសកម្មភាពធ្វើបុណ្យដាក់ទាន និង តាំងចិត្តរៀនព្រះធម៌ពេញដោយសេចក្ដីជ្រះថ្លាទៀតផង៕