ភរិយាតារារ៉េប Vin Vitou និង KingChi សុទ្ធតែជាថៅកែហាងសាឡន អ៊ីចឹងទើបស្វាមីលេងម៉ូដសក់ឡូយៗ
អ្នកនិយមតាមដានតារាចម្រៀងរ៉េប ច្បាស់ជាធ្លាប់បានសង្កេតឃើញហើយ អ្នកនៅក្នុងវិស័យមួយនេះ ភាគច្រើននិយមលេងស្ទីលតុបតែងខ្លួនប្លែកៗ មិនថាតែឈុតសម្លៀកបំពាក់ ឬ ម៉ូដសក់នោះឡើយ។
ក្នុងនោះ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅកាន់ លោក Vin Vitou និង លោក KingChi ដោយយូរឆ្នាំមកហើយ ដែលតារាចម្រៀងរ៉េប ២ រូប នេះ និយមទុកម៉ូដសក់ក្រង ឬក៏រួញៗជានិច្ចរាល់ពេលបង្ហាញវត្តមានលើឆាក។
ដោយឡែក អ្វីដែលជារឿងគាប់ជួននោះ តារាចម្រៀងរ៉េប Vin Vitou និង KingChi គឺមានភរិយាជាថៅកែហាងសាឡនដូចគ្នាទៀតផង ដោយនេះ ជាហេតុធ្វើឱ្យអ្នកគាំទ្រលើកឡើងថា ប៉ាៗទាំង ២ រូប នេះ តែងបង្ហាញខ្លួនយ៉ាងស្រស់សង្ហា ជាមួយនឹងម៉ូដសក់ ក៏ដូចជាសម្លៀកបំពាក់កាលីបៗ ព្រោះតែការរៀបចំដោយភរិយាបណ្តូលចិត្ត។
១. ភរិយា តារាចម្រៀងរ៉េប Vin Vitou
មហាជនបានស្គាល់មកហើយភរិយាតារាចម្រៀងរ៉េប Vin Vitou គឺអ្នកនាង Mariam Brown ដែលជាអ្នកផលិតមាតិកាមានប្រជាប្រិយភាពមួយរូប។ អ្នកនាង Mariam ក៏ជាថៅកែហាងសាឡន ធ្វើក្រចក និង តរោមភ្នែកយីហោឈ្មោះ «Blasian Nail»។
២. ភរិយា តារាចម្រៀងរ៉េប KingChi
ភរិយាតារាចម្រៀងរ៉េប KingChi គឺអ្នកនាង Manolen Kheng មានអាជីពជាម្ចាស់ហាងសាឡន មានយីហោឈ្មោះ «Manolen Salon»៕