ស្ទះទុយោទឹកក្នុងផ្ទះ ហៅជាងមកមើល ស្រាប់តែឃើញសត្វចម្លែកចេញមក នាំឱ្យព្រឺសម្បុរខ្ញាក
រឿងរ៉ាវមួយកំពុងផ្ទុះការចាប់អារម្មណ៍នៅប្រទេសចិន ដែលមានផ្ទះមួយ មានទុយោស្ទះ ម្ចាស់ក៏បានហៅជាងមកមើល ស្រាប់តែបានប្រទះសត្វចម្លែកអ្វីម្យ៉ាងនៅក្នុងនោះ គួរឱ្យខ្លាច ធ្វើអ្នកផ្ទះឃើញហើយព្រឺសម្បុរសឹងគ្រប់គ្នា។
តាមព័ត៌មានបានឱ្យដឹងថា ម្ចាស់ផ្ទះមានបញ្ហាជាមួយនឹងទុយោទឹក ហើយក៏បានហៅជាងនៅក្នុងតំបន់មកជួយមើល។ ជាងជួសជុលបានប្រើពេលជាងមួយម៉ោង ក្នុងការបើក និង រកកន្លែងបញ្ហារបស់ទុយោទឹកនោះ ហើយក៏បានប្រទះនឹងរបស់ដែលធ្វើឱ្យស្ទះ តែក៏ភ្ញាក់ព្រើតទាំងជាង និង ម្ចាស់ផ្ទះ ព្រោះវាមិនមែនជារបស់ធម្មតា តែគឺជាសត្វចម្លែកគួរឱ្យខ្លាច។
សត្វនេះមើលទៅដូចជាសត្វត្រី តែក៏មានដៃមានជើងខុសប្លែកពីត្រីដទៃ មានប្រវែង ៤០ សង់ទីម៉ែត្រ និងទម្ងន់ចំនួន ៣ គីឡូក្រាម ហើយក្រោយពីគេនាំគ្នាពិនិត្យមើលរួចមក ទើបដឹងថាជាសត្វ salamander ដែលប្រហែលជារួចមកពីកន្លែងចិញ្ចឹមណាមួយ។ យ៉ាងណាមិញ ក្រោយពីរឿងនេះត្រូវបានគេចែកចាយទៅ មហាជនច្រើនណាស់នាំគ្នាបញ្ចេញការយល់ឃើញ អ្នកខ្លះក៏ថាគួរឱ្យខ្លាច អ្នកខ្លះក៏ថាគួរឱ្យអាណិត តែចុងក្រោយ បន្ទាប់ពិនិត្យដឹងហើយ ម្ចាស់ផ្ទះក៏បានសន្យាថានឹងយកវាទៅចិញ្ចឹមតទៅទៀតផងដែរ៕