បង្ហាញជីវិតពិតបច្ចុប្បន្ន នី មុល្លីកា តួរឿង «កូនប្រសាស្រី» ក្រោយបញ្ចាំងចប់ជាង ១០ ឆ្នាំ
មហាជននិយមតាមដានទស្សនាខ្សែភាពយន្ត ដែលមានការនិពន្ធ និង ដឹកនាំសម្តែងដោយលោកស្រី ពាន់ ភួងបុប្ផា ច្បាស់ជានៅចងចាំនៅឡើយនូវរឿងមួយក្នុងចំណោមរឿងជាច្រើនគឺ «កូនប្រសាស្រី» ដែលជារឿងដ៏កម្សត់ ធ្វើឱ្យអ្នកទស្សនាមិនតិចនោះទេសម្រក់ទឹកភ្នែកទៅតាមសាច់រឿង។
រឿង «កូនប្រសាស្រី» នោះដែរ តួឯកសំខាន់ ដែលឆ្លុះបញ្ចាំងពីចំណងជើងនោះ គឺមានការសម្តែងដោយអ្នកនាង នី មុល្លីកា មានឈ្មោះថា «សោភា»។
គេចាំបានថាសាច់រឿង «កូនប្រសាស្រី» គឺបានបង្ហាញពីការតស៊ូរបស់តួអង្គ សោភា ក្នុងរឿងគ្រប់បែបយ៉ាង ដោយនាងអាចក្រោកឈរគ្រប់ពេល ដែលនាងជួបបញ្ហា ហើយរឿងនេះគឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមមួយផ្នែកក្នុងសង្គមពីជីវិតគ្រួសារ ដែលត្រូវរងសំពាធពីម្តាយក្មេក។
យ៉ាងណាមិញ រឿងនេះដែរបានរំលងផុតទៅអស់រយៈជាង ១០ ឆ្នាំមកហើយ រីឯតួអង្គ «កូនប្រសាស្រី» សម្តែងដោយ អ្នកនាង នី មុល្លីកា ក៏កំពុងតែរស់នៅឯក្រៅប្រទេស និង ចាយជីវិតយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនៗ ដោយខុស ៣៦០ ដឺក្រេ នឹងសាច់រឿងដែលអ្នកនាងបានសម្តែងខាងលើ។
បច្ចុប្បន្ន អ្នកនាង នី មុល្លីកា កំពុងរស់នៅឯដរដ្ឋតិចសាស សហរដ្ឋអាមេរិក ជាមួយនឹងស្វាមី ព្រមទាំងកូនប្រុស ១ រូប និង ស្រី ១ រូប ដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក្រោយតារាស្រីរូបនេះបានសម្រេចចាកចេញពីស្រុកកំណើតកាលពី ១១ ឆ្នាំមុខនោះ៕