បទពិសោធថ្មីដំបូងគេនៃសួនដ៏ស្រស់បំព្រង Heogaarden គូររូប ដាំរុក្ខជាតិ ស្តាប់តន្ត្រីបែបរ៉ូមែនទិក បង្ហាញខ្លួននៅផ្សារទំនើប Aeon 2
The Hidden Gaarden កម្មវិធីដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជាយើងដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរដែលមានរសជាតិស្រាលស្រទន់ “Heogaarden” ប្រារព្ធឡើងនៅឯផ្សារទំនើប អ៊ីអនម៉ល សែនសុខ បរិវេណខាងក្រៅក្នុងគោលបំណងជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺផ្តោតទៅលើការទទួលយកបទពិសោធន៍ថ្មីសម្រាប់ជីវិត ជាមួយការកំសាន្តជាច្រើន ដោយខុសប្លែកជាងកម្មវិធីរបស់ស្រាបៀររាល់ដង។
សួនដ៏ស្រស់បំព្រង ពោលពេញដោយធម្មជាតិនេះ មានការតុបតែងបែប Outdoor ស្រឡះភ្នែកដោយគយគន់ទេសភាពមិនជិនណាយនោះឡើយ។ ក្រៅពីនេះ The Hidden Gaarden ក៏បានរៀបចំជាតូបលក់ម្ហូបអាហារជាច្រើនមុខ មិនថាជាម្ហូបសម្រាប់ក្លែម ម្ហូបបែបញ៉ាំឆ្អែតៗ ថែមទាំងបង្អែមថែមទៀតផង ដែលពិតជាស័ក្តសមសម្រាប់ការកំសាន្តពេញមួយថ្ងៃនៅទីនោះរហូតដល់ល្ងាចតែម្តង។
ម្ហូបអាហារជាច្រើនសម្រាប់ជ្រើសរើសដែលសុទ្ធសឹងតែពិសេស ត្រូវម៉ាច់ជាមួយរសជាតិទាំង 3 នៃស្រាបៀរ Heogaarden ។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានការដាក់លក់វត្ថុអនុស្សាវរីយ៍ច្រើនមុខខុសៗគ្នា។ The Hidden Gaarden ក៏មានកម្មវិធីគូររូបលេងកំសាន្ត ការដាំរុក្ខជាតិ ការលេងហ្គេមចាក់ស្រាបៀរ Heogaarden ចូលកែវឱ្យបានត្រឹមត្រូវ កន្លែងថតរូបជាច្រើនកន្លែងដ៏ស្រស់ស្អាត ការប្រគំតន្រ្តីបែប Acoustic ជាពិសេសទៀតផងនោះគឺមានស្រាបៀរ Heogaarden ច្រើនប្រភេទដែលអ្វីពិសេសជាងសព្វមួយដងនោះគឺ លោកអ្នកអាចដាក់រូបដែលអ្នកចូលចិត្តនៅលើពពុះនៃស្រាបៀរ Heogaarden ទៀតផង។ “អ្នកដែលចូលចិត្តបរិយាកាសបែប Relax និងចង់បានពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើជាខ្លួនឯង និងធើ្វអ្វីដែលខ្លូនចង់ធ្វើ គឺមាននៅ The Hidden Gaarden ជាកន្លែងមួយដ៏ពិសេសសម្រាប់លោកអ្នក” នេះជាសម្តីរបស់អ្នកដែលបានចូលរួមជាច្រើន។
២ សប្តាហ៍កន្លងទៅហើយដែល The Hidden Gaarden បានរៀបចំឡើង ដោយសប្តាហ៍បន្ទាប់គឺនឹងត្រូវរៀបចំឡើងនៅថ្ងៃទី 24 និងថ្ងៃទី 25 ខែធ្នូ នេះដែលចំនឹងថ្ងៃបុណ្យណូអែល។ ដូច្នេះហើយកម្មវិធីនេះ នឹងកាន់តែពិសេស ឬយើងអាចហៅបានថា The Hidden Gaarden, special Christmas Theme ដែលមានការរៀបចំទីកន្លែង និងបរិយាកាសបែបគ្រីស្មាស់ និងមានអារម្មណ៍ប្លែកជាងសព្វមួយដងជាមួយនិងការត្រៀមជាមួយបទចម្រៀងអន្លង់អន្លោចនៃថ្ងៃបុណ្យណូអ៊ែល រួមទាំងមានរង្វាន់ជាច្រើនទៀតផង។
សូមបញ្ជាក់ផងដែរថា ថ្ងៃទី 24, 25 នេះគឺជាសប្តាហ៍ចុងក្រោយដែលលោកអ្នកអាចចូលរួមកម្មវិធី The Hidden Gaarden by Hoegaarden។ លោកអ្នកដែលចូលរួមអាចចុះឈ្មោះនៅទីនេះ៖ https://bit.ly/3VLFYtf ដើម្បីទទួលរង្វាន់ពិសេសៗច្រើនមុខ ញ៉ាំអាហារឆ្ងាញ់ៗ រំសាយអារម្មណ៍ជាមួយការគូររូបលើកាបូបយួរចំហៀងទុកជាការចង់ចាំដ៏មានន័យ ក៏ដូចជាការដាំរុក្ខជាតិក្នុងកែវ Heogaarden រីករាយនឹងនិក្ខេបតបែបគ្រីស្មាស់ និងចម្រៀងពិរោះៗដែលធ្វើឱ្យកាន់តែមានភាពរីករាយឡើង។
«Hoegaarden គឺជាស្រាបៀរស្រូវសាលីលេខ 1 ដែលផលិតចេញពីគ្រឿងផ្សំធម្មជាតិ និងផ្តល់នូវរសជាតិដ៏ល្អបំផុតនៃស្រាបៀរស្រូវសាលី ងាយស្រួលពិសា និងមានរសជាតិស្រាលស្រទន់។
Heogaarden មិនមែនត្រឹមតែជាស្រាបៀរនោះទេ ប៉ុន្តែ Heogaarden ក៏បានបំផុសគំនិតដែលធ្វើឱ្យលោកអ្នកព្យាយាមបន្ថយល្បឿន និងទទួលភាពរីករាយ ស្រស់ស្រាយ ក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសគឺចំណាយពេលសម្រាប់ខ្លូនឯង សម្រាកការំសាយអារម្មណ៍ឱ្យបានច្រើនជាមុន។ ពួកយើងពិតជារំភើបណាស់ក្នុងការបង្កើតព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នេះឡើង ដែលប្រជាជនកម្ពុជាជាច្រើនចូលចិត្ត និងបានចូលរួមកំសាន្តជាមួយពួកយើង។ ពួកយើងក៏សង្ឃឹមថានឹងនាំមកជូនអ្នកនូវអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនាពេលអនាគត»។
កុំភ្លេចចូលរួមឱ្យបានច្រើនកុះករនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ បរិវេណខាងក្រៅថ្ងៃទី 24-25 ខែធ្នូ 2022 នេះណា៎! ពិសារដោយការទទួលខុសត្រូវ!
លោកអ្នកអាចទស្សនាទិដ្ឋភាពនៃកម្មវិធី The Hidden Gaarden បានតាមតំណរខាងក្រោមនេះ
https://fb.watch/hCcT6y9b_f/?mibextid=v7YzmG