សង្ហាដូច Kpop! កូនប្រុសអ្នកបង្កើត Pub Street សៀមរាប វ័យជំទង់ សម្តីសំដៅវិញគួរឱ្យស្រឡាញ់
ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានដឹងដែល ស្ថាបនិក Temple Group គឺជាអ្នកបង្កើត Pub Street ដែលល្បីល្បាញដូចសព្វថ្ងៃ។ លើសពីវិថីដ៏ពេញនិយមនេះ Temple Group មានបើករាប់តាំងពីបារ ក្លឹប ស្កាយបារ ភោជនីយដ្ឋាន រហូតដល់សណ្ឋាគារផងដែរ។
ថ្មីៗនេះ ប្រិយមិត្តនិយមលេងបណ្តាញសង្គម TikTok មានការចាប់អារម្មណ៍ខ្លាំងទៅលើកូនប្រុសរបស់ម្ចាស់ Temple Group ដែលមានគណនីឈ្មោះថា sakk.LS ។ កូនប្រុសរូបនេះ មើលមកស្ថិតក្នុងវ័យជំទង់ មុខមាត់ស្រស់សង្ហា ហើយថែមទាំងមានអាកប្បកិរិយាប្រកបដោយសុជីវធម៌ផងដែរ។
ជាក់ស្តែង នៅលើបណ្តាញសង្គម TikTok ម្ចាស់គណនីវ័យក្មេងរូបនេះ បានធ្វើវីដេអូឆ្លើយតបទៅកាន់អ្នកចូល Comment ច្បាស់ៗឥតលាក់លៀប ដោយរៀបរាប់ថា ប្អូនជាកូនប្រុសបង្កើតរបស់ម្ចាស់ Temple Group។ ប្អូនសិក្សានៅសាលាអន្តរជាតិ ISSR High School ហើយប្អូនអាចនិយាយបានដល់ទៅ ៣ ភាសា គឺ ខ្មែរ អង់គ្លេស និង ចិន។
ជាមួយរូបសម្រស់ និង ភាពរួសរាយ ម្ចាស់គណនី sakk.LS វ័យក្មេងរូបនេះទទួលបាន follower ដល់ទៅ 11K ខណៈដែលទើបតែចាប់ផ្តើមលេង TikTok ប្រមាណពីរសប្តាហ៍ប៉ុណ្ណោះ៕