ទោះក្រហៅលែងឮ សម្រាប់មនុស្សប្រុស ឱ្យតែមាន ៤ យ៉ាងនេះ ធានាថាមិនខ្វះមនុស្សស្រីស្រឡាញ់ទេ
ស្នេហាយុវវ័យនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញយុវជនមួយចំនួនតូច តែងនិយមត្អូញត្អែរអំពីសេចក្ដីស្នេហារបស់ខ្លួន ដែលទៅមុខដោយពុំសមប្រកប និង មិនហ៊ានសម្រេចចិត្តសារភាពស្នេហ៍ ដោយយល់ថាខ្លួនគ្មានលទ្ធភាព លុយកាក់ ទើបមិនអាចបន្តពន្លកស្នេហ៍ ដឹកដៃមនុស្សដែលខ្លួនលួចស្រឡាញ់បាន ។
នេះជាការយល់ច្រឡំដ៏ធំរបស់យុវវ័យ ដែលតាមពិតទៅ មនុស្សស្រីមិនបានស្រឡាញ់មនុស្សប្រុសដែលមានតែលុយកាក់នោះឡើយ ពោលគឺបើអ្នកគ្មានលុយកាក់ តែមានចំណុច ៤ យ៉ាងនេះ ធានាថាមិនខ្វះមនុស្សស្រីស្រឡាញ់អ្នកឡើយ ។
ចំណុចទាំង ៥ នោះមានដូចជា ៖
១. អ្នកត្រូវជាមនុស្សម្នាក់ ដែលតែងធ្វើឱ្យនាងរីករាយ
ជាទូទៅ មនុស្សស្រីតែងស្រឡាញ់នរណាម្នាក់ ដែលអាចធ្វើឱ្យគេសប្បាយចិត្តបាន ទោះបីជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ ។ ដូច្នេះអ្នកត្រូវជាបុគ្គលដែលចេះបត់បែន ព្យាយាមធ្វើឱ្យនាងសប្បាយចិត្ត តាមរយៈការលើកទឹកចិត្ត ការប្រើពាក្យបារម្ភដែលគួរឱ្យចាប់អារម្មណ៍ និង ដឹកដៃនាងធ្វើអ្វីដែលនាងចង់ធ្វើ ជាដើម ព្រោះថាពេលខ្លះ ភាពសប្បាយរីករាយ មិនអាចយកប្រាក់ទៅទិញបានឡើយ ។
២. យកចិត្តទុកដាក់ និង គាំទ្រនូវអ្វីដែលនាងធ្វើ
ជាមនុស្សស្រី គេតែងចង់បានបុរសម្នាក់ដែលព្រួយបារម្ភ និង យកចិត្តទុកទៅលើគេ ជាជាងការផ្ដល់ទ្រព្យសម្បត្តិតែមួយមុខ ។ ដូច្នេះហើយ ចូរកុំអស់សង្ឃឹមបើអ្នកគ្មានទ្រព្យសម្បត្តិផ្ដល់ឱ្យនាងដូចគេ អ្នកគប្បីត្រូវតែជាមនុស្សដែលនៅក្បែរនាង យកចិត្តទុកដាក់ លើកទឹកចិត្ត និង គាំទ្រនូវសកម្មភាពដ៏ត្រឹមត្រូវដែលនាងចង់ធ្វើ ។
៣. អ្នកត្រូវតែជាមនុស្សស្មោះត្រង់
ភាពស្មោះត្រង់ ទោះបីជាមានប្រាក់ក៏មិនអាចទិញបានឡើយ ដូច្នេះអ្នកត្រូវជាបុគ្គលដែលស្មោះត្រង់ ព្រោះជាទូទៅមនុស្សស្រី តែងចង់បានបុរសដែលស្មោះត្រង់នឹងរូបនាង ជាជាងទ្រព្យសម្បត្តិ ។
៤. អ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ជាមួយគោលដៅ
ដូចពាក្យមនុស្សទូទៅបាននិយាយ លុយកាក់គ្រាន់តែជារឿងកើតឡើងតាមក្រោយ សំខាន់អ្នកត្រូវជាមនុស្សដែលមានទំនួលខុសត្រូវ ដែលន័យនេះសំដៅទៅដល់ទំនួលខុសត្រូវទៅលើគោលដៅ និង អនាគតជីវិត ។ ចំណុចនេះហើយដែលធ្វើឱ្យមនុស្សស្រី អាចបាក់ចិត្តស្រឡាញ់ទៅលើរូបអ្នក បើទោះជាអ្នកគ្មានប្រាក់កាក់ពេលនេះក៏ដោយ ៕
ប្រែសម្រួលពី ៖ PhunuToday