នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងមានការចែករំលែកពីករណីទំនាស់មួយរវាងគូសង្សារ ដែលខាងស្រីបង្គាប់ថ្លៃទឹកដោះ ៤ ០០០ ដុល្លារ តែខាងប្រុសមានតែ ១ ៤០០ ដុល្លារ បង្កឱ្យខាងស្រីកើតការមិនពេញចិត្ត ហើយបានចូលទៅអុកឡុកកម្ទេចផ្ទះខាងប្រុសខ្ទេចខ្ទី។
ខាងប្រុសបានរៀបរាប់ឱ្យដឹងថា លោកបានទៅចរចាររឿងថ្លៃទឹកដោះជាមួយនឹងគ្រួសារខាងស្រី ដោយគេបានបង្គាប់ចំនួន ១៥០ ០០០ បាត ដែលស្មើប្រមាណ ៤ ៣០០ ដុល្លារ តែលោកមានតែ ៥០ ០០០ បាត ស្មើប្រមាណ ១ ៤០០ ដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យខាងស្រីមិនព្រមទទួលយកឡើយ។
នៅពេលដែលខាងប្រុសមកដល់ផ្ទះវិញ ខាងស្រីក៏បានតាមមកជាមួយ ដោយមានអាការស្រវឹង ហើយនាងក៏បានចូលមកកម្ទេចសម្ភារក្នុងផ្ទះ បង្កឱ្យមានការខូចខាតយ៉ាងដំណំតែម្តង។ យ៉ាងណាមិញ ខាងប្រុសបានទាមទារឱ្យខាងស្រីសងសំណង និង សុំទោសដើម្បីបញ្ចប់រឿង តែរឿងនេះកំពុងស្ថិតនៅក្នុងការអន្តរាគមន៍ចរចារដោយមន្រ្តីពាក់ព័ន្ធនៅឡើយ៕
ប្រភព៖ Khaosod