បង្ហាញសម្រស់កូនក្រមុំ របស់ព្រះអង្គម្ចាស់ Abdul Mateen ក្នុងការអភិសេកថ្ងៃដំបូង ពិតជាស្អាតស្រស់ខ្លាំងណាស់
ពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ព្រុយណេ និង មិត្តស្រី បានចាប់ផ្តើមជាផ្លូវការហើយ ដោយបានប្រព្រឹត្តទៅនៅព្រះរាជវាំង Istana Nurul Iman នាក្រុងបង់ដាសេរីប៊េហ្គាវ៉ាន់ ប្រទេសព្រុយណេ ដែលមានវត្តមានញាតិវង្សជាច្រើនយាងមកចូលរួមយ៉ាងអធឹកអធម។
ក្នុងនោះ កម្មវិធីនាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានគេដឹងថាជាពិធីចូលស្តីដណ្តឹង ហើយពិធីរៀបអភិសេកតាមប្រពៃណីឥស្លាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែមករា សម្រាប់ថ្ងៃទី ១៤ មករា គឺសម្រាប់ពិធីជប់លៀងឆ្លងព្រះរាជពិធី និង មានការដង្ហែក្បួនជុំវិញទីក្រុង ខណៈថ្ងៃទី ១៥ មករា នឹងមានការជប់លៀងម្តងទៀត ហើយពិធីទាំងអស់នឹងត្រូវបញ្ចប់ទៅនៅក្នុងថ្ងៃទី ១៦ ខែមករា។
យ៉ាងណាមិញ ថ្មីៗនេះរូបភាពអនាគតមហេសីរបស់ព្រះអង្គ Abdul Mateen ក្នុងការអភិសេកថ្ងៃដំបូង ក៏ត្រូវបានគេចែកចាយផងដែរ។ ក្នុងនោះ Anicha Rossah បានស្ថិតនៅក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ឥស្លាមដែលជាឈុតសសុទ្ធ។ មើលទៅព្រះនាងពិតជាស្អាតសមសួនខ្លាំងណាស់ ដោយក្នុងរូបនីមួយៗគឺរំលេចឱ្យឃើញស្នាមញញឹមស្រស់យ៉ាងអស់ពីចិត្ត ដែលពិតជាស័ក្តិសមជាកូនក្រមុំរបស់ព្រះអង្គម្ចាស់តែម្តង។
ដោយឡែក សម្រាប់រូបភាពរបស់ព្រះអង្គម្ចាស់ Abdul Mateen ក៏ដូចជាពិធីទាំងមូលនៅមិនទាន់មានការចែកចាយច្រើននៅឡើយទេ ដែលធ្វើឱ្យមហាជនមួយចំនួនអន្ទះសារចង់ឃើញមិនតិចឡើយ៕