ថ្មីនេះៗ ស្រ្តីជាម្តាយកូន ៣ នាក់ម្នាក់ បានទម្លាយឱ្យដឹងពីការរពឹសមិននឹកស្មានរបស់កូនៗនាង ដែលបាននាំគ្នាទៅយកធាតុរបស់ជីតាមកចាក់លេងពេញផ្ទះ ក្រោយពីនាងឆ្លៀតទៅបន្ទប់ទឹកតែមួយភ្លែត។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើជាជនជាតិអាមេរិក រស់នៅរដ្ឋ Colorado សហរដ្ឋអាមេរិក។ នៅថ្ងៃកើតហេតុ នាងបានទុកឱ្យកូនប្រុស ២ នាក់អង្គុយលេងជាមួយគ្នា រួចនាងក៏ឆ្លៀតទៅចូលបន្ទប់ទឹកមួយភ្លែត។ ចេញមកវិញ ស្រាប់តែនាងឃើញកូនៗនាំគ្នាលេងម្សៅអ្វីម្យ៉ាងដែលប្រឡាក់ពេញមុខពេញមាត់ តែនាងក៏មិនចាប់អារម្មណ៍ច្រើន ដោយគ្រាន់តែបានយកឧបករណ៍មកសម្អាតតាមធម្មតា។
យ៉ាងណាមិញ កន្លងមកជាច្រើនថ្ងៃ នាងក៏ឃើញថាកម្ទេចធាតុរបស់ឪពុកក្មេកនាងស្រាប់តែបាត់ចេញពីដបអស់រលីង មកដល់ត្រឹមនេះទើបនាងដឹងថាម្សៅដែលកូននាងលេងពីថ្ងៃមុន តាមពិតជាគឺកម្ទេចធាតុរបស់ឪពុកក្មេក ដែលនាងពិតជាហួសចិត្តយ៉ាងខ្លាំង តែក៏មិនបានខឹងកូនៗនោះទេ។ ចុងក្រោយម្តាយក្មេករបស់នាងក៏បានចែកធាតុឪពុកក្មេកមកឱ្យនាងជាថ្មី ដែលធ្វើឱ្យនាងក៏លែងសូវមានអារម្មណ៍សោកស្តាយតទៀត៕
ប្រភព៖ Khaosod