ផ្ទុះដូចបាយពុះ! Nune វិលមកថតរឿងជាថ្មី ប៉ះគ្នាម្តងទៀតជាមួយតារាប្រុសរូបនេះ
ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំជាក់ជាមិនខានកាលពី ២ ឆ្នាំមុនកំពូលតារាសម្ដែងស្រីជួរមុខថៃ Nune Woranuch និង តារាប្រុសវ័យក្មេង Joss Wayar បានសម្ដែងរួមគ្នាក្នុងរឿងភាគក្នុងស្ថានីយទូរទស្សន៍ GMMTV ដែលមានចំណងជើងថា ៖ « ល្បែងស្នេហ៍សងសឹក »។
កាលនោះជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានតាមដានមិនខាន ដោយហេតុថាសាច់ រឿង និង ការសម្ដែងរបស់តារាប្រុសស្រីគូនេះបានធ្វើឱ្យមហាជនដក់ជាប់ជានិច្ច។ នៅអំឡុងពេលដែលរឿងបានចាក់ផ្សាយគេសង្កេតឃើញមានទស្សនិកជនក្នុង និង ក្រៅប្រទេសផ្ទុះការសរសើរចំពោះតារាស្រី Nune និង Joss ខ្លាំងណាស់ថាជាដៃគូសម្ដែងល្អដ្បិតតារាស្រីមានគម្លាតអាយុច្រើនជាង Joss ក៏ដោយ។
ដោយឡែកថ្មីៗនេះ ស្រាប់តែធ្វើឱ្យមហាជនមានការរំភើបចិត្តខ្លាំងដោយមានដំណឹងថា នៅឆាប់ៗនេះ តារាស្រី Nune និង អ្នកកំលោះ Joss ត្រូវប៉ះគ្នាសាជាថ្មីម្តងទៀតបន្ទាប់ពីរឿងចាស់ចាក់ផ្សាយរំលងអស់រយៈពេល ២ ឆ្នាំ។ ទន្ទឹមនឹងដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានសេចក្ដីរីករាយជាខ្លាំងព្រោះថាតារាសម្ដែងប្រុសស្រីគូនេះពិតជាស័ក្តិសមគ្នាខ្លាំង៕