ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះរូបជាមួយជីដូននៅផ្ទះស្រុកកំណើត ស្រាប់តែអ្នកគាំទ្រចាប់អារម្មណ៍ចំណុចនេះវិញ
បើគិតមកដល់ពេលនេះ រយៈពេលជាង ៥ ឆ្នាំមកហើយ បើគិតចាប់តាំងពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដែលតារាចម្រៀងស្រីកញ្ញា ខេមរ ស្រីពៅ ប្អូនស្រីពៅរបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានទទួលមរណភាព។
យ៉ាងណាមិញ បើទោះជាចាកឆ្ងាយគ្មានថ្ងៃត្រឡប់អស់រយៈពេលជាច្រើនឆ្នាំហើយក្តី កញ្ញា ខេមរៈ ស្រីពៅ ក៏នៅតែត្រូវបានអ្នកគាំទ្រនឹករឭកដល់នាង និង ស្តាប់បទចម្រៀងរបស់នាងមកដល់ពេលបច្ចុប្បន្នដូចដើម។
ដោយឡែក ថ្មីៗនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានទៅលេងផ្ទះនៅឯស្រុកកំណើតនាខេត្តកំពង់ចាម និង បានបង្ហោះរូបភាពជាមួយជីដូន និង បង្ហោះសារបង្ហាញអារម្មណ៍នឹករឭកជីដូនយ៉ាងខ្លាំង។ អ្វីដែលអ្នកគាំទ្របានចាប់អារម្មណ៍នោះ គឺរូបសំណាករបស់កញ្ញា ខេមរៈ ស្រីពៅ នៅខាងមុខផ្ទះ ធ្វើឱ្យអ្នកគាំទ្រកាន់តែនឹករឭក និង លើកឡើងថា ក្រុមគ្រួសារឧកញ៉ា ខេមរៈ សិរីមន្ត គឺពិតជាស្រឡាញ់ចៅ ស្រឡាញ់កូន ស្រឡាញ់ប្អូនរហូតធ្វើរូបសំណាកនេះឡើងទៀត។
ជាការពិត រូបសំណាករបស់កញ្ញា ខេមរៈ ស្រីពៅ គឺបានសាងសង់ឡើងតាំងពីកញ្ញាបានទទួលមរណភាពប្រមាណជាជាងកន្លះឆ្នាំមកម្ល៉េះ៕