ក្ដៅៗ! តុលាការសម្រេចផាកពិន័យ Kim Sae Ron ជាង ១៥០០០ ដុល្លារ ពីបទល្មើសច្បាប់ចរាចរណ៍
នាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ នេះ តុលាការក្រុងសេអ៊ូល បានប្រកាសសាលក្រមលើករណីរំលោភច្បាប់ចរាចរណ៍ផ្លូវគោករបស់តារាសម្តែង Kim Sae Ron បន្ទាប់ពីនាងធ្លាប់ល្មើសកាលពីខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
គួររំឭកផងដែរថា Kim Sae Ron ត្រូវបានចាប់ខ្លួនមួយរយៈកាលពីខែឧសភាឆ្នាំមុន បន្ទាប់ពីនាងបានបើករថយន្តបុកចិញ្ចើមផ្លូវក្នុងក្រុង Gangnam តំបន់ Cheongdam-dong ហើយក៏បានរត់គេចពីកន្លែងកើតហេតុ។ បន្ទាប់មកប៉ូលិសក៏បានតេស្តរកឃើញមានជាតិអាល់កុលក្នុងឈាមរបស់នាង (BAC) ប្រហែល ០.២% ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ បន្ទាប់ពីនាងបានចូលខ្លួនសារភាពចំពោះការចោទប្រកាន់ទាំងអស់ រួមទាំងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅក្នុងសវនាការដំបូងរបស់នាង Kim Sae Ron ប្រឈមនឹងការផាកពិន័យចំនួន ២០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ១៥ ២៦០ ដុល្លារ។ ដោយឡែក ក្នុងថ្ងៃនេះផ្ទាល់សាលក្រមបានបញ្ជាក់ហើយពីការពិន័យទៅលើរូបនាង៕