អាយុត្រឹម ១៨ ឆ្នាំសោះ Tar Atiwat អាចសម្រេចក្តីស្រមៃ ទិញឡានទំនើបជិះដោយខ្លួនឯង
ខណៈនេះតារាសម្ដែងប្រុសរូបសង្ហា Tar Atiwat កំពុងផ្ទុះកក្រើកប្រជាប្រិយភាពខ្លាំង បន្ទាប់ពីបានបោះជំហានសម្ដែងរឿងបុរសស្រឡាញ់បុរសដែលមានចំណងជើងថា «I will knock you » កាលពីពេលកន្លងទៅ។ គេសង្កេតឃើញថាវ័យត្រឹម ១៨ ឆ្នាំ សោះប្រុសស្អាតរូបនេះអាចមានឱកាសក្តាប់បាននូវឱកាសការងារសិល្បៈជាច្រើនរហូតនាំឱ្យជីវិតរស់នៅមានទ្រព្យធនចាយវាយដោយខ្លួនឯងពុំសូវពឹងគ្រួសារ។
តួយ៉ាង ថ្មីៗនេះ ប្រុសស្អាត Tar Atiwat បានទិញរថយន្តថ្មីទំនើបមួយគ្រឿងថ្មីសន្លាង ដោយបានបង្ហោះឡើងលើ Story អ៊ីនស្តាក្រាម និង Twitter ដែលធ្វើឱ្យអ្នកគាំទ្រសម្ដែងក្តីសាទរព្រោងព្រាតចំពោះសមិទ្ធផលនៃការខិតខំរបស់គេ។
គួរឱ្យដឹងផងថា Tar Atiwat កើតថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០០៤ និង បានប្រឡូកចូលក្នុងវិស័យសិល្បៈនៅឆ្នាំ ២០១៧ គិតមកទល់បច្ចុប្បន្នមានរយៈពេល ៦ ឆ្នាំមកហើយក្រៅពីមានទេពកោលស្យសម្ដែងល្អ និង រូបរាងសង្ហាដែលធ្វើឱ្យនារីៗលង់ស្នេហ៍ហើយ អ្នកលោះ Ta Atiwat ក៏ចេះច្រៀង និង លេងតន្ត្រីយ៉ាងស្ទាត់ជំនាញផងដែរ៕