ចូលវ័យ ៤០ ឆ្នាំ ពេជ្រ សិរីរ័ត្ន នៅតែខ្លឹម ធ្វើកម្មវិធីជប់លៀងមួយអស់ដៃ បែប Private យ៉ាងអភិជន
ជាការពិតណាស់ បន្ទាប់ពីបោះជំហានចូលប្រឡូកក្នុងសិល្បៈសារជាថ្មី ក្រោយស្ងប់ស្ងាត់អស់រយៈពេលជិត ១០ ឆ្នាំ ហើយនោះ ពិធីការិនីល្បីឈ្មោះ អ្នកនាង ពេជ្រ សិរីរ័ត្ន នៅតែឆក់បានប្រជាប្រិយខ្លាំងពីសំណាក់មហាជន ដោយអ្នកនាង បានក្តោបតំណែងជាពិធិការិនីក្នុងកម្មវិធីជាច្រើន។
លើសពីនោះ ក្នុងការវិលត្រឡប់ជាថ្មីនេះ អ្នកនាង ពេជ្រ សេរីរ័ត្ន ក៏បានបង្កើតកម្មវិធីកម្សាន្តផ្ទាល់ខ្លួនមានឈ្មោះថា «ស និង ខ្មៅ» ឬ Black-White TV SHOW ក៏កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រដូចគ្នា។
ដោយឡែក ក្រឡេកមកមើលសម្រស់របស់អ្នកម៉ាក់កូន ២ ពេជ្រ សេរីរ័ត្ន ឯណោះវិញ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាងបានរៀបចំពិធីខួបកំណើតវ័យ ៤០ ឆ្នាំ ហើយ ប៉ុន្តែពិធីការិនីរូបនេះ នៅតែស្រស់សោភាដូចដើម។
ក្នុងថ្ងៃខួបកំណើតគម្រប់ ៤០ ឆ្នាំ នោះដែរ អ្នកនាង ពេជ្រ សេរីរ័ត្ន ក៏បានរៀបចំពិធីខួបកំណើតយ៉ាងអភិជនលក្ខណៈឯកជន ដោយមានការចូលរួមពីមិត្តក្នុង និង ក្រៅសិល្បៈមិនច្រើននោះឡើយ។ ក្នុងនោះ ក្រៅពីទទួលបានការជូនពរដល់អ្នកនាងក្នុងថ្ងៃពិសេស អ្នកនាង ពេជ្រ សេរីរ័ត្ន ក៏ទទួលបានការសរសើរពីរូបសម្រស់ និង ជីវិតយ៉ាងស៊ីវីល័យរបស់នាងនាពេលបច្ចុប្បន្នទៀតផង៕