ថៃប្រទះហេតុការណ៍ភ្លើ.-ងឆេះឡានក្រុងអស់ ៣ គ្រឿងនៅសល់តែគ្រោង ក្នុងមហាវិទ្យាល័យល្បីមួយ
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះ តាមព័ត៌មានបានឱ្យដឹងថា ប្រទេសថៃបានប្រទះហេតុការណ៍ឆេះឡានក្រុងក្នុងសាលាជាថ្មី ដោយបានខូចខាតអស់ចំនួន ៣ គ្រឿង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងមហាវិទ្យាល័យល្បីឈ្មោះមួយកន្លែង នាខេត្តប៉ាធុមថានី ដោយរថយន្តទាំង ៣ គ្រឿងនេះ មាន ២ គ្រឿងជាឡានក្រុងខ្នាតតូច និង ១ គ្រឿងទៀតជាឡាន ១២ កៅអី ដែលត្រូវបានគេទុកចោលនៅក្នុងចំណតរថយន្តក្នុងសាលា។
យ៉ាងណាមិញ ក្នុងហេតុការណ៍នេះឡានទាំង ៣ គ្រឿងបានខូចខាតទាំងស្រុង ប៉ុន្តែគ្មាននរណាម្នាក់បានរងរបួសឡើយ ហើយអាជ្ញាធរក៏បានប្រញាប់ចុះទៅអន្តរាគមន៍ពន្លត់ភ្លើងភ្លាមៗផងដែរ ដោយប្រើពេលប្រមាណជាង ៤០ នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕
ប្រភព៖ AMARINTV