ពុ-ទ្ធោ! មួយគ្រួសារគ្នា ១៤ នាក់ ជួលឡានជិះទៅបុណ្យស./ព ត្រឡប់មកវិញអកុសលជួបគ្រោះថ្នាក់ ផ្ដាច់ជី,.វិ/តអស់ ១១ នាក់
មួយគ្រួសារនៅក្នុងប្រទេសហ្វីលីពីន ជួបគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយ ក្រោយឡានដែលដឹកពួកគេចេញពីបុណ្យសពត្រឡប់ទៅផ្ទះវិញ បុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តមួយផ្សេងទៀត បណ្ដាលឱ្យសមាជិកក្នុងគ្រួសារចំនួន ១១ នាក់បានបាត់បង់ជីវិត។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅក្រុង Abulug ខេត្ត Cagayan ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។ តាមការបញ្ជាក់ពីខាងប៉ូលិសបានឱ្យដឹងថា ក្រុមគ្រួសារមួយមានសមាជិកទាំងអស់ ១៤ នាក់ បានជួយឡាន pickup មួយគ្រឿង ដឹកពួកគេត្រឡប់ទៅផ្ទះវិញ ក្រោយចូលរួមពិធីបុណ្យសពរួច។
នៅពេលដែលឡានបើកដល់ផ្លូវបំបែក អ្នកបើកមិនបានបន្ថយល្បឿនទាន់ពេល ក៏ទៅបុកជាមួយឡានក្រុងមួយគ្រឿងនៅពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យឡានខ្ទេចមើលលែងយល់ គួរឱ្យរន្ធត់បំផុត។ គ្រោះថ្នាក់ដ៏តក់ស្លុតបំផុតនេះដែរ បានបណ្ដាលឱ្យមនុស្ស ១១ នាក់ក្នុងឡាន pickup បាត់បង់ជីវិតនៅនឹងកន្លែង និង ៣ នាក់ផ្សេងទៀតរួចផុតជីវិត។ ដោយឡែកខាងរថយន្តក្រុងវិញ អ្នកបើកបរ និងជំនួយការក្នុងឡាន បានរងរបួសធ្ងន់ ខណៈអ្នកដំណើរ ២៣ នាក់ផ្សេងទៀត រងរបួសស្រាល៕
ប្រភព៖ Kenh14