លោក Nawat ទម្លាយមូលហេតុ វត្តី អាចចូល Top ១០ និងសរសើរប្រជាជនកម្ពុជាពេញៗមាត់បែបនេះ
ឆ្នាំ ២០២២ នេះ គឺជាប្រវត្តិសាស្ត្រមួយដែលបវរកញ្ញាខ្មែរគឺ Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបើកទ្វារឱ្យកម្ពុជាចូលដល់ថប់កំពូលដោយពឹងលើសមត្ថភាពខ្លួនឯង មិនមែនជាការ Vote ឬ ជាប់ដោយការបោះឆ្នោត។
ជាមួយនឹងបានតំណែងស្ថិតក្នុង Top កំពូល ១០ នាក់ និង ក្លាយជាលំដាប់រងទី ៥ នេះ បានធ្វើឱ្យមហាជនខ្មែរទូទាំងប្រទេសសម្ដែងនូវក្ដីសាទរ និង ភាពរីករាយជាខ្លាំង ដោយបវរកញ្ញារូបនេះបាននាំប្រទេសកម្ពុជាឱ្យបរទេសស្គាល់កាន់តែច្បាស់នូវភាពខ្លាំងរបស់ខ្លួន។
ទន្ទឹមនឹងនោះ កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅនេះ លោក Nawat ដែលជាស្ថាបនិកកម្មវិធីប្រកួត Miss Grand International បានចេញមកទម្លាយមូលហេតុតាមរយៈការឡាយរបស់លោកថា ៖ « មូលហេតុដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចជាប់ឈានជើងចូល Top ១០ ក៏ព្រោះតែមើលឃើញថា កញ្ញា វត្តី មាននិស្ស័យអត្តចរិតល្អ មានការតស៊ូព្យាយាម ការតាំងចិត្តខ្ពស់ មិនភ័យខ្លាចក្នុងការប្រកួតប្រជែង ជាមនុស្សទន់ភ្លន់គួរឱ្យស្រឡាញ់ ដ្បិតមាឌរាងល្អិត តែគួរឱ្យស្រឡាញ់ដូចតារា។ ជាពិសេស កញ្ញា វត្តី ពេញចិត្តនូវការងាររបស់ស្ថាប័ន MGI ដ្បិតមិនមានប្រាក់រង្វាន់ក្ដី »។
លើសពីនោះ លោក Nawat ក៏បានលាន់មាត់សរសើរដល់ប្រជាជនកម្ពុជាផងដែរថា ៖ « ប្រជាជនខ្មែរជាមនុស្សទន់ភ្លន់ ចេះយោគយល់គ្នា រាល់ពេលប្រាប់អ្វីទៅតែងទទួលយកទាំងអស់ ដ្បិតបវរកញ្ញាឆ្នាំខ្លះមិនបានឈានជើងចូល Top កំពូលក៏មិនដែលមានប្រតិកម្មតបតពីប្រជាជនកម្ពុជាទៅកាន់លោកដែរ »៕