តាមជំនឿ ក្រុមហ៊ុនត្រូវដាក់លុយក្នុងអាំងប៉ាវជូនបុគ្គលិកឱ្យត្រូវតាមក្បួននេះ ឱ្យបានមុនថ្ងៃឈប់សម្រាក
តាមប្រពៃណីចិនតាំងពីបរមបុរាណរៀងមកសាច់ញាតិ បងប្អូន ចៅហ្វាយនាយ កូនចៅ ក្រុមហ៊ុន-បុគ្គលិក តែងជូនកាដូឱ្យគ្នា ឬអាំងប៉ាវ ។ តាមជំនឿប្រជាជនចិនជឿថាការឱ្យអាំងប៉ាវ នឹងនាំលាភសំណាង ដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។
បើតាមគេហទំព័រ China Highlight ដែលតែងតែនិយាយអំពីប្រពៃណីទម្លាប់ និងជំនឿផ្សេងៗជុំវិញពិធីចូលឆ្នាំចិន បានឱ្យដឹងថា ចំនួនទឹកប្រាក់ដែលត្រូវដាក់ក្នុងអាំងប៉ាវមិនមែនចេះតែដាក់ៗនោះទេ ។ តាមក្បួនបុរាណចិនគេតែងជឿទៅលើលេខហុងស៊ុយ លេខនាំសំណាង ។ ដូច្នេះចំនួនទឹកប្រាក់ដាក់អាំងប៉ាវក៏ខុសគ្នាទៅតាមឋានៈ តាមតួនាទី តាមវ័យ ។
ដោយឡែកនិយាយអំពីការជូនអាំងប៉ាវរវាងម្ចាស់ក្រុមហ៊ុន ទៅកាន់បុគ្គលិករបស់ខ្លួនក៏ត្រូវដាក់ឱ្យត្រូវតាមក្បួនដែរ ។ ក្នុងនោះត្រូវដាក់លុយចាប់ពី ១០០ យ័ន (២០ដុល្លារ) ទៅ ១០០០ យ័ន (២០០ដុល្លារ) ។ ការជូនអាំងប៉ាវនេះត្រូវធ្វើនៅថ្ងៃចុងក្រោយ មុនឈប់សម្រាកថ្ងៃចូលឆ្នាំចិន ទើបនាំដសំណាង សិរីសួស្ដី រីកចម្រើនទាំងអស់គ្នា ៕