គង់ សង្វារដានី សរសើរទេពកោសល្យ សុខ សម្បត្តិ សមជាធនធានសិល្បៈជំនាន់ក្រោយ
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ៦ ខែហើយ ដែលអតីតសមាជិកក្រុម D-Man លោក សុខ សម្បត្តិ បានប្រកាសចាកចេញពីក្រុមមកធ្វើជាសិល្បករទោល កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ។ ក្នុងនោះ ការចាកចេញពីក្រុមនេះដែរ លោក សុខ សម្បត្តិ បានបន្តដំណើរជាសិល្បករទោល និង ផ្តោតសំខាន់បន្ថែមក្នុងដំណើរក្នុងនាមជា Solo Artist។
ជាការពិតណាស់ ក្រោយពីបានក្លាយទៅជាសិល្បករទោលហើយនោះ អ្នកគាំទ្របានសង្កេតឃើញលោក សុខ សម្បតិ្ត កាន់តែបញ្ចេញស្នាដៃក្នុងការផលិតចម្រៀងជាបន្តបន្ទាប់ ដោយទេពកោសល្យដ៏ពិសេសរបស់លោកនោះ គឺការផលិតតន្ត្រី ដែលបានដាក់បញ្ជូលសំឡេងផ្សេងៗគ្នាច្រើន។ លើសពីនោះ លោកបានបង្ហាញការនិពន្ធ និង សំឡេងដ៏ពីរោះក្នុងចម្រៀងនោះកាន់តែទាក់ទាញ។
យ៉ាងណាមិញ ថ្មីៗនេះលោក សុខ សម្បត្តិ បានផលិតចម្រៀងថ្មីមួយបទទៀតក្នុងឱកាសអបអរព្រឹត្តិការណ៍ សាទរកម្ពុជា ដោយលោកបានដាក់បញ្ជូលសំឡេងរបស់បុគ្គលជាច្រើន និង សំឡេងឧបករណ៍តន្ត្រីសម័យបុរាណចូលគ្នាយ៉ាងពិសេស។
ក្នុងការផលិតចម្រៀងថ្មីរបស់លោក សុខ សម្បត្តិ នេះដែរ បានធ្វើឱ្យអតីតតារាចម្រៀងផលិតកម្ម SSB គឺលោក គង់ សង្វាដានី បានចែករំលែក និង អមសារថា៖ «ចឹងៗ! បានជាធនធានសិល្បៈ កុំអារបៀប ហមមមមម»៕