(វីដេអូ) សម្រាលកូនទី ៣ រួច! វ៉ាន់ ម៉ូនិច តុបតែងផ្កាភ្ញីរ៉ូមែនទិចខ្លាំង ដើម្បី Surprise ខួបកំណើតស្វាមី
និយាយពីជីវិតឯកជនរបស់អតីតតារាសម្ដែងស្រី វ៉ាន់ ម៉ូនិច ដ្បិតតែបានដកខ្លួនពីវិស័យសិល្បៈទៅសំងំសាងជីវិតគ្រួសារច្រើនឆ្នាំហើយក្ដី ប៉ុន្តែនាងនៅតែទទួលបានការស្រឡាញ់តាមដានពីមហាជនអ្នកគាំទ្រដដែល ជាមួយនឹងសកម្មភាពក្នុងជីវិតឯកជនរបស់នាង ជាពិសេសជីវិតគ្រួសារតូចដ៏មានសុភមង្គល កំពុងតែរស់នៅយ៉ាងមានក្ដីសុខ។
អ្នកគាំទ្រតាមដានរាល់សកម្មភាពក្នុងជីវិតឯកជនរបស់អតីតតារាសម្ដែងស្រីរូបនេះ បានដឹងហើយថា បច្ចុប្បន្នអ្នកនាងកាន់តែមានជីវិតរស់នៅយ៉ាងហាយសូរ មានក្ដីសុខបំផុត មានស្វាមីមានងារជាឧកញ៉ាវ័យក្មេង ទាំងស្រឡាញ់ ទាំងយល់ចិត្ត និង ថ្នាក់ថ្នមរូបនាងសព្វគ្រប់ ជាពិសេសចាប់តាំងពីទទួលបានចំណងដៃកូនស្រីទី ៣ មក កាន់តែបន្ថែមនូវសុភមង្គលក្នុងគ្រួសារខ្លាំងឡើង។
ជាក់ស្ដែង ក្រោយសាងបានគ្រួសារដ៏កក់ក្ដៅមានកូនប្រុសស្រីរហូតដល់ទៅ ៣ នាក់ហើយ ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់អតីតតារាស្រីរូបនេះទៀត ខណៈបានឃើញនាងបង្ហោះរូបភាព និង វីដេអូនៃសកម្មភាពរៀបចំកម្មវិធី Surprise ខួបកំណើតស្វាមី ព្រមទាំងរៀបចំកម្មវិធីបែបមង្គលការយ៉ាងស្រស់ស្អាត និង រ៉ូមែនទិចសម្រាប់ប្ដីប្រពន្ធអ្នកទាំងពីរទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖