ឃ្លានទុរេនខំកុម្ម៉ង់គេតាមអនឡាញ តែប៉ះអ្នកលក់លេងបួនសន្លឹកដាក់ ខ្ចប់ផ្លែក្រូចត្លុងដោតគ្រាប់ផ្កាឈូករ័ត្នឱ្យវិញ
នារីជនជាតិចិនម្នាក់បានចែករំលែកបទពិសោធរបស់ខ្លួនក្នុងការកុម្ម៉ង់ទុរេនតាមអនឡាញ ធ្វើឱ្យមហាជនមានការហួសចិត្តអស់សំណើចយ៉ាងខ្លាំង ព្រោះនាងប៉ះចំអ្នកលក់បោកបន្លំដាក់ផ្លែក្រូចត្លុងដោតគ្រាប់ផ្កាឈូករ័ត្នមកឱ្យវិញ។
នារីរូបនេះ បានរៀបរាប់នៅតាមបណ្តាញសង្គមថា នាងបានកុម្ម៉ង់ផ្លែទុរេនពីហាងមួយនៅតាមអនឡាញ។ ពេលគេដឹកមកដល់នាងបានប្រញាប់បើក ដោយគិតថានឹងបានទុរេនផ្លែល្អឱ្យនាងបានឆ្ងាញ់មាត់ហើយ តែគ្រាន់តែបើកឃើញហើយ នាងស្ទើរតែគាំងនិយាយមិនចេញ ព្រោះនោះមិនមែនជាផ្លែទុរេនឡើយ វាគឺជាផ្លែក្រូចត្លុងមួយផ្លែដោតដោយគ្រាប់ផ្កាឈូករ័ត្ន ដើម្បីបន្លំភ្នែកថាជាផ្លែទុរេនសោះ។
យ៉ាងណាមិញ នាងពិតជាខឹង និង ហួសចិត្តខ្លាំងណាស់ ទើបបានយករឿងនេះមកចែកចាយ ហើយក៏បានទម្លាយឈ្មោះហាងដើម្បីឱ្យមហាជនបានដឹងផងដែរ។ ដោយឡែក មហាជនវិញពិតជាហួសចិត្តមិនចាញ់គ្នានោះទេ ហើយក៏នឹកសរសើរដល់អ្នកលក់ដែរដែលរកគំនិតបោកគេបានយ៉ាងចម្លែកបែបនេះ៕