អ្នកវិទ្យាសាស្ត្រ ទម្លាយថា រយៈពេល ២៥០ លានឆ្នាំទៀត មនុស្សសត្វលើភពផែនដី នឹងរលាយផុតពូជអស់
ការសិក្សាថ្មីមួយ បានទម្លាយថា មនុស្សលោក នឹងរលាយផុតពូជអស់ពីលើភពផែនដី នៅក្នុងពេល ២៥០ លានឆ្នាំទៀត ដោយពេលវេលានេះ មិនរាប់ចូលការដែលមនុស្សដុតផូស៊ីលឥន្ធនៈដូចពេលបច្ចុប្បន្ននេះឡើយ។
ជាមួយគ្នានេះដែរ បើតាមការសិក្សាថ្មីនោះ ក៏បានលើកឡើងទៀតថា ភាវៈមានជីវិតគ្រប់ទម្រង់ដែលរស់រានលើភពផែនដីនេះ ក៏នឹងត្រូវប្រឈមជាមួយនឹងសីតុណ្ហភាពក្ដៅចន្លោះពី ៤០ ទៅ ៧០ អង្សាសេផងដែរ។ គួរបញ្ជាក់ដែរថា ការគណនាពេលវេលារបស់ពួកគេនេះដែរ គឺមិនរាប់បញ្ចូលប្រភពសកម្មភាពរបស់មនុស្ស ដែលបំផ្លាញបរិស្ថានផ្សេងៗ ដូចជាឧស្ម័នផ្ទះបៃតង ដែលកើតចេញពីការដុតផូស៊ីលឥន្ធនៈជាដើម។ បើរាប់បញ្ចូលទៀត ពេលវេលាមនុស្សលោករលាយផុតពូជ អាចនឹងលឿនជាងនេះ។
គួរឱ្យដឹងដែរថា ពេលវេលាដែលមនុស្សសត្វរលាយផុតពូជនេះ គឺជាវិនាសកម្មដំបូងបំផុត ចាប់តាំងពីយុគដាយណូស័ររលាយផុតពូជ កាលពីប្រមាណ ៦៦ លានឆ្នាំមុន ដែលពិភពលោក រងការវាយប្រហារពីអាចម៏ផ្កាយដ៏ធំមហិមានោះ៕