សុវត្ថិ មុនីវណ្ណ ត្រូវអ្នកគាំទ្រចាត់ទុកជាតារាចម្រៀងជំនាន់ថ្មី មានរូបរាងសង្ហា មុខមានស្នេហ៍ ទាក់ចិត្តហ្វេន
តារាចម្រៀងពន្លកថ្មី សុវត្ថិ មុនីវណ្ណ គឺជាកូនប្រុសច្បងរបស់ឧកញ៉ា ព្រាប សុវត្ថិ ដែលមានទាំងរូបសម្រស់ស្រស់សង្ហា ព្រមទាំងមានទេពកោសល្យខ្លាំងទៅលើផ្នែកសិល្បៈទាំងការរាំ និង ការច្រៀងល្អ។ ជាពិសេសអ្នកកំលោះរូបនេះ ចេះទាំងរ៉េបថែមទៀតផង ដោយបច្ចុប្បន្នជាតារាចម្រៀងនៅក្នុងផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ជាមួយនឹងឪពុករបស់លោក។
បច្ចុប្បន្នអ្នកកំលោះរូបនេះមានអាយុ ២៥ ឆ្នាំហើយ ក្នុងនោះបើនិយាយពីរូបសម្រស់វិញ ពិតជាស្រស់សង្ហាណាស់ ព្រោះថាតារាចម្រៀងរូបនេះមានកម្ពស់ខ្ពស់ស្រឡះ មានពណ៌ស្បែកសខ្ចីដូចបណ្ដូលចេក ច្រមុះវិញស្រួចស្អាតដូចកូនបរទេស ហើយបើរូបរាងវិញមានសាច់ដុំកង់ៗ គួរឱ្យទាក់ទាញ។
ជារឿយៗ គេតែងឃើញអ្នកកំលោះ មុនីវណ្ណ បង្ហោះរូបភាពសិចស៊ីបញ្ចេញសាច់ដុំ និង រូបភាពដើរកម្សាន្តបែបជីវិតហាយសូររបស់គេលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនេះឆក់យកបេះដូងអ្នកគាំទ្រឱ្យស្រឡាញ់ចូលចិត្តអ្នកកំលោះរូបនេះច្រើន។ លើសពីនោះ ក៏មានមហាជនស្រីៗមិនតិចទេដែលលួចកួចស្នេហ៍ចាប់អារម្មណ៍លើកូនច្បងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រូបនេះ៕