(វីដេអូ) ព្រះអើយ! នារីម្នាក់ទៅប្តូរពណ៌សក់ក្នុងហាងល្បីមួយនៅក្រុងព្រះសីហនុ តែលទ្ធផលរលាកស្បែកក្បាលសឹងរលួយ គួរឱ្យអាណិត
នារីវ័យក្មេងម្នាក់ បានធ្វើវីដេអូចែករំលែកបទពិសោធផ្ទាល់ខ្លួន ដែលបានទៅលាបពណ៌សក់នៅហាងគេកំពុងល្បីលើបណ្ដាញសង្គម Tiktok មួយកន្លែង ធ្វើឱ្យនាងខកចិត្តខ្លាំង មិនតែប៉ុណ្ណោះស្បែកក្បាលក៏ត្រូវប៉ះពាល់ខ្លាំងស្មានមិនដល់។
នារីវ័យក្មេងដែលជាជនរងគ្រោះក្នុងករណីនេះ បាននិយាយរៀបរាប់នៅក្នុងវីដេអូឱ្យមហាជនដឹងថា ហាងសាឡនដែលនាងបានទៅលាបពណ៌សក់នោះ មានទីតាំងនៅក្រុងព្រះសីហនុ ហើយពេលទៅដល់ហាងនោះមើលទៅដូចជាគួរឱ្យទុកចិត្តណាស់ ប៉ុន្ដែតាមការពិតគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេ ដោយខាងហាងបានផ្អឹបសក់របស់នាងទុករយៈពេល ៨ ម៉ោង រហូតធ្វើឱ្យនាងក្ដៅក្បាលទ្រាំមិនបានទើបដាច់ចិត្តសុំលាងចេញ។
ពេលត្រឡប់មកដល់ផ្ទះវិញ នារីរងគ្រោះបានឱ្យដឹងថា ស្បែកក្បាលរបស់នាងចាប់ផ្ដើមរលាកក្រហាយឈឺផ្សា និង មានពងបែកទៀតផង ហើយផ្នែកស្បែកក្បាលទៀតសោត ក៏ប្រែជាពណ៌ប្រផេះគួរឱ្យអាណិតបំផុត។ ចុងក្រោយ នារីរូបនេះបានដោះស្រាយជាមួយម្ចាស់ហាង ដោយខាងហាងបានប្រគល់លុយដែលបង់លើសេវាកម្មនោះត្រឡប់មកវិញ តែខាងហាងមិនបានទទួលខុសត្រូវលើការព្យាបាលស្បែកក្បាលរបស់នាងឡើយ។ សូមទស្សនាវីដេអូលម្អិតខាងក្រោម ៖