![(វីដេអូ) ផាត់ថ្លៃសាំងចេញ! ទៅបាត់ដំបង ២ នាក់បង និង អូន ចាយតែ ១០ ម៉ឺនរៀល តែអាចដើរលេងបានមិនចេះតិចកន្លែង](https://www.popular.com.kh/wp-content/uploads/2024/06/FEATURE3509.jpg)
(វីដេអូ) ផាត់ថ្លៃសាំងចេញ! ទៅបាត់ដំបង ២ នាក់បង និង អូន ចាយតែ ១០ ម៉ឺនរៀល តែអាចដើរលេងបានមិនចេះតិចកន្លែង
ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និង សួនផ្កា ជាដើម។
ថ្មីៗនេះផងដែរ ក្រុមការងារ Travel.tvx បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ដោយបានចំណាយថវិកា ១០ ម៉ឺនរៀល ដើម្បីចង់ដឹងបើចំណាយ ១០ ម៉ឺនរៀល នៅខេត្តបាត់ដំបង តើបានទៅដល់កន្លែងណាខ្លះ?
តាមរយៈវីដេអូប្រមាណជាង ៤ នាទី ក្នុងថវិកា ១០ ម៉ឺនរៀល ក្រុមការងារ Tvx បានទៅកន្លែងមួយចំនួនដូចជា ៖
– កន្លែងលោកតាដំបងគ្រញូង ដោយបានចំណាយ ២៦០០០ រៀល
– កន្លែងបាយ អ៊ីស៊ីម សោហ៊ឺ ចំណាយ ១០០០០ រៀល
– ភេសជ្ជៈក្នុងសាលា ចំណាយ ៦០០០ រៀល
– សារមន្ទីរប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ចំណាយម្នាក់ ១០០០ រៀល
– សួនផ្កា ឡាអេសេវិន ចំណាយម្នាក់ ៥០០០ រៀល
– អាហារថ្ងៃត្រង់ មីកូឡានៅខេត្តបាត់ដំបង ចំណាយម្នាក់ ៥០០០ រៀល
– ភូមិដើមស្លា Free
– ឡូរី ជើងភ្នំបាណន់ ២ នាក់ ចំណាយ ៣៤០០០ រៀល៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖