តស់ណាត់គ្នាមើលល្ខោន! ចាប់ពីស្អែក នៅវត្តភ្នំមានសម្ដែងមហោស្រពល្ខោនខោល ២ ថ្ងៃពេញ ទស្សនាដោយសេរី
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ បានបង្ហោះសារជូនដំណឹង ក៏ដូចជាគោរពអញ្ជើញពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ចូលរួមទស្សនាមហោស្រពល្ខោនខោល ឱ្យបានច្រើនកុះករ នៅរាជធានីភ្នំពេញ។
កម្មវិធីមហោស្រពល្ខោនខោល រាជធានីភ្នំពេញ ឆ្នាំ ២០២៤ នេះផងដែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ ២០២៤ ពោលគឺចាប់ពីស្អែកនេះ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គួរឱ្យដឹងផងដែរថា កម្មវិធីមហោស្រពនេះ ក៏នឹងមានវត្តមានព្រឹទ្ធាចារ្យសិល្បៈ និង សិល្បករជាច្រើនចូលរួម ក្រោមប្រធានបទ ៖ «វត្តភ្នំជុំរុំប្រវត្តិសាស្ត្រវប្បធម៌»៕