ពិធីករសង្ហាប៉ុស្តិ៍លេខ ៣ ថៃ ធ្វើឱ្យស្រីៗខូចចិត្តសឹងមួយប្រទេស ពេលទម្លាយថាខ្លួនមានគូស្នេហ៍ភេទដូចគ្នាជាដុកទ័រ Private ជាង ៩ ឆ្នាំ
ពិតជារឿងមួយដែលធ្វើឱ្យរង្វង់សិល្បៈថៃមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីពិធីករសង្ហាប្រចាំប៉ុស្តិ៍លេខ ៣ និង លេខ ៧ របស់ថៃ លោក Kai Pasit បានទម្លាយឱ្យដឹងថាលោកមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សារដែលជាភេទដូចគ្នា លើសពីនេះទៅទៀត គឺទាក់ទងគ្នាមកជាង ៩ ឆ្នាំទៅហើយ។
ក្នុងនោះ ដំបូងឡើយ Kai Pasit បានទម្លាយរូបថតមួយសន្លឹកជាមួយនឹងបុរសម្នាក់ឈ្មោះ Pierre ដែលត្រូវបានគេស្គាល់ថាជាលោកគ្រូពេទ្យសង្ហាល្បី ព្រមទាំងនិយាយជាពាក្យពេជន៍ជូនពរថ្ងៃកំណើតយ៉ាងផ្អែមល្ហែម ដែលធ្វើឱ្យមហាជនក៏ដូចជាតារាៗនាំគ្នាចូលទៅខមមិនបាញ់ជាពាក្យសម្តីលេងសើច និង ជូនពរយ៉ាងច្រើនកុះករ។
យ៉ាងណាមិញ លោក Kai Pasit ក៏បានទម្លាយឱ្យដឹងបន្ថែមទៀតថា លោក និង គ្រូពេទ្យសង្ហា Pierre គឺពិតជាគូស្នេហ៍ពិតមែន ជាពិសេសនោះ គឺបានទាក់ទងគ្នាមកជាង ៩ ឆ្នាំទៅហើយ ហើយចំណែកគ្រួសារទាំងសងខាងក៏បានដឹងឮដូចគ្នា។ Kai Pasit បន្តទៀតថា កន្លងមកក៏មិនបានព្យាយាមបិទបាំងអ្វីឡើយ ប៉ុន្តែក៏មិនព្យាយាមបង្ហាញខ្លាំងពេកនោះដែរ ទើបតែលើកនេះ គឺជាការទម្លាយចំពោះសារធារណៈជាលើកដំបូង៕