ដល់ហ្វីលីពីនភ្លាម ម្ចាស់មកុដ MPI យកមកុដ និង ខ្សែឆៀងដាក់លើផ្នូរជូនម្តាយ បង្ហាញភាពជោគជ័យយ៉ាងរំជួលចិត្ត
បន្ទាប់ពីគ្រងមកុដជាបវរកញ្ញាភពផែនដីអន្តរជាតិនៅប្រទេសកម្ពុជាបានមួយសប្តាហ៍មក កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ រាជិនីកំពូលសម្រស់នាង Maria Luisa Varela បានធ្វើដំណើរត្រឡប់ទៅប្រទេសហ្វីលីពីនវិញហើយ ដោយមានការជូនដំណើរពីអ្នកគាំទ្រខ្មែរយ៉ាងច្រើនកុះករនៅព្រលានយន្តហោះកាលពីពេលកន្លងទៅ។
បន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោង នៅទីបំផុតពេលនេះបវរកញ្ញាភពផែនដីអន្តរជាតិក៏បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនដោយសុខសុវត្ថិភាពហើយ។ ទន្ទឹមនឹងទៅដល់ប្រទេសកំណើតជាមួយនឹងតំណែងម្ចាស់មកុដ MPI 2023 បានធ្វើឱ្យប្រជាជនហ្វីលីពីនមានសេចក្ដីរំភើប និង មោទកភាពជាខ្លាំង។
ខណៈទៅដល់ព្រលានយន្តហោះហ្វីលីពីន គេឃើញមានមហាជនអ្នកគាំទ្រ និង ក្រុមគ្រួសាររបស់ Maria Luisa Varela បានទៅទទួលយ៉ាងកក់ក្តៅ ដោយបង្ហាញនូវអារម្មណ៍រីករាយផងដែរ។ ក្រៅពីឃើញភាពរីករាយ និង ស្នាមញញឹមនៃម្ចាស់មកុដ MPI 2023 ហើយមហាជនក៏រំជួលចិត្តដែរ បន្ទាប់ពីរាជិនីកំពូលសម្រស់រូបនេះបានយកឆៀង និង មកុដទៅបំពាក់លើផ្នូរសពម្តាយដែលបានលាចាកលោកចោលនាងអស់រយៈពេល ៤ ឆ្នាំទៅហើយនោះ។
ងាកទៅមើលមហាជន ក្រោយពីឃើញរូបភាពនោះបង្ហោះឡើងហើយម្នាក់ៗបានចូលទៅបញ្ចេញមតិសម្ដែងនូវការកោតសរសើរចំពោះនាង Maria Luisa Varela ព្រោងពា្រតដែលខិតខំដើម្បីគ្រួសារ ដ្បិតថាម្តាយនាងមិនមើលឃើញពីភាពជោគជ័យរបស់នាងក៏ដោយ៕
ប្រភពរូបភាព: Mars Franz និង Pageant Irend