ស្ងាត់ៗ លេចវត្តមានបេក្ខជនឆ្នើម MasterChef រដូវកាលទី ១ អ្នកនាង បូរមី ចូលរួមប្រកួតចម្អិនម្ហូបថ្នាក់ជាតិធំមួយ
នៅក្នុងឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia បានឈានមកដល់រដូវកាលទី ៣ ហើយ។ ក្នុងនោះ សល់ពេលតែប៉ុន្មានថ្ងៃទៀត កម្មវិធីនេះ នឹងរកឃើញម្ចាស់ពាននារដូវកាលនេះហើយ។
យ៉ាងណាមិញ មហាជនអ្នកចូលចិត្តទស្សនាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់អន្តរជាតិ MasterChef Cambodia គ្រប់រដូវកាល ប្រាកដជាធ្លាប់បានស្គាល់មកហើយ នូវអតីតបេក្ខភាពឆ្នើមនារដូវកាលទី ១ មួយរូប ដែលមានការគាំទ្រខ្លាំងនោះគឺ បេក្ខជន ស៊ីម ជាវណ្ណះបូរមីណី ។
បច្ចុប្បន្ន បេក្ខជនឆ្នើមរដូវកាលទី ១ បូរមី បាន ធ្វើឱ្យមហាជនអ្នកគាំទ្រនឹករឭកដល់អ្នកនាងយ៉ាងខ្លាំង ក្រោយពីការប្រកួតរដូវកាលទី ១ បានបញ្ចប់ទៅអស់រយៈពេល ៦ ឆ្នាំមកនោះ។
ក្រឡេកទៅមើលជីវិតឯកជនវិញ សព្វថ្ងៃ អ្នកនាង បូរមី គឺជាមន្ត្រីរាជការមួយរូប ហើយថ្មីៗនេះ អ្វីដែលកំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គេបានឃើញវត្តមានរបស់អតីតបេក្ខជនឆ្នើម MasterChef Khmer រដូវកាលទី ១ អ្នកនាង បូរមី បានចូលរួមប្រកួតកម្មវិធីចម្អិនម្ហូបថ្នាក់ជាតិនាឆ្នាំ ២០២៤។
ក្នុងនោះ អ្នកនាង បូរមី បាន និង កំពុងចូលរួមកម្មវិធីប្រកួតកម្មវិធី «Cambodia National Culinary Competition 2024» ដែលបានរៀបចំឡើងដោយសមាគមសហគមន៍ចុងភៅកម្ពុជា ហើយចំណែកឯលទ្ធផលបន្តយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ៕