កូនតូចយឺតយ៉ាវវិវត្តន៍ទៅតាមតំណាក់កាល អាចមកពីកត្តាទាំងនេះ ហើយស្រូតទៅប្រឹក្សានឹងគ្រូពេទ្រជំនាញភ្លាម
ជាការពិតណាស់ គិតចាប់ពីថ្ងៃទារកកើតរហូតដល់ទៅអាយុ ១២ ខែ កូនម៉ាក់ប៉ានឹងមានការវិវត្តន៍ទៅតាមដំណាក់កាលមួយៗ។ ក្នុងចន្លោះពីអាយុ ០ ខែ រហូតដល់ទៅ ១២ ខែ ទារកអាចចាប់ផ្តើម មើលឃើញ ចេះញញឹម ចេះងើយក្បាល ចេះអង្គុយ ចេះក្រឡាប់ ចេះវារ ចេះតោងឈរ ទ្រលំនឹងឈរខ្លួនឯង និង ដើរខ្លួនឯងបាន ជាដើម។
បច្ចុប្បន្ន អាចមានម៉ាក់ប៉ាជាច្រើនមានការព្រួយបារម្ភពីកូនៗ ដោយទារកខ្លះហាក់មិនមានការវិវត្តន៍ទៅតាមតំណាក់កាលត្រឹមត្រូវនោះឡើយ។ ចំណុចនេះ វេជ្ជបណ្ឌិតបានហៅថា «ការពន្យាពេលនៃការអភិវឌ្ឍន៍»។
១. តើអ្វីជា «ការពន្យាពេលនៃការអភិវឌ្ឍន៍»?
– វេជ្ជបណ្ឌិត បានប្រើពាក្យ «ការពន្យាពេលនៃការអភិវឌ្ឍន៍» នៅពេល ដែលកុមារមិនបានវិវត្តន៍ទៅតាមដំណាក់កាល នៃការកំណត់ទៅតាមអាយុជាមធ្យម។
២. តើកូនៗម៉ាក់ប៉ា មាន «ការពន្យាពេលនៃការអភិវឌ្ឍន៍» បណ្តាលមកពីមូលហេតុអ្វី?
– ជួនកាល ការអភិវឌ្ឍន៍យឺតយ៉ាវ អាចបណ្តាលមកពីមូលហេតុខ្លះនៅមុនពេលកើត អំឡុងពេលសម្រាល និង ក្រោយសម្រាល រួមមានផលវិបាកនៃការកើតមិនគ្រប់ខែ លក្ខខណ្ឌហ្សែន ឬ តំណពូជដូចជាជំងឺ Down Syndrom ជាដើម។ ចំណុចនេះដែរ អាចនិយាយបានថាជាចំណុចគ្រោះថ្នាក់ដែរ។
– ភាគច្រើន ទោះបីជាយ៉ាងណាក៏ដោយ មិនមានមូលហេតុជាក់លាក់ណាមួយ អាចត្រូវបានរកឃើញដើម្បីពន្យល់ពីការពន្យារពេលនៃការអភិវឌ្ឍន៍នោះទេ។ ដូច្នេះហើយម៉ាក់ប៉ាគួរតែទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញ៕
ប្រភព៖ Baby Center