តស់ណាត់គ្នា! ចុងខែកញ្ញានេះនៅកោះពេជ្រ នឹងមានការសម្តែងរឿង «ព្រះបាទជ័យរវ្ម័នទី ៧» ២ ថ្ងៃជាប់គ្នា
ថ្មីៗនេះ តាមរយៈផេកផ្លូវការរបស់ «កម្មវិធីមហោស្រពបុរាណខ្មែរ» បានជូនដំណឹងនូវការបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរ នាចុងខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ សម្រាប់មហាជននិយមទស្សនា និង គាំទ្រវិស័យសិល្បៈផ្នែកបុរាណ។
តាមរយៈផេកខាងលើបានជម្រាបឱ្យដឹង កម្មវិធី មហោស្រពបុរាណខ្មែរ នឹងធ្វើការសម្តែងរឿង «ព្រះបាទជ័យវរ្ម័នទី ៧» ដោយដកស្រង់ចេញពីឈុត «ស្នាព្រះហស្ថ និង សមិទ្ធផលនៃមហាវីរក្សត្រទាំង៣ អង្គ» នៅឯមហោស្រពកោះពេជ្រ នាថ្ងៃទី ២៨ និង ទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងនោះ ផ្ទាំងទស្សនីភាពខាងលើ នឹងមានការដាក់លក់សំបុត្រ ព្រមទាំងចូលរួមសម្តែងដោយសិល្បករ សិល្បការិនីជាច្រើនរូប ដោយដឹកនាំសម្តែងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕