ជិតដាច់ឆ្នាំ! Nick Taylor បង្ហាញអារម្មណ៍ពិសេសជាមួយនឹងរូបថតជុំគ្រួសារមានទាំងវត្តមាន រ៉ាប៊ី ទៀត
ស្របពេលមហាជនកំពុងចាប់អារម្មណ៍ ចំពោះប្រុសសង្ហាស្រីស្អាត រ៉ាប៊ី និង Nick Taylor ថត Pre-Wedding ឱ្យសម្អាងការមួយយ៉ាងស្និទ្ធស្នាលពោរពេញដោយភាពផ្អែមល្ហែម ក្នុងនោះដែរ ក៏ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរព្រាតថាអ្នកទាំងពីរស្រស់ស្អាត និង ស័ក្តិសមគ្នាដូចកំលោះក្រមុំត្រៀមរៀបការពិតៗអ៊ីចឹង។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី រ៉ាប៊ី និង លោក Nich Taylor កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញរូបភាពមួយសន្លឹកចែករំលែកពេញហ្វេសប៊ុក ដែលឃើញអ្នកទាំងពីរបាននាំប៉ាម៉ាក់ទាំងសងជួបគ្នា និង កាន់បាច់ផ្កាថតជុំគ្នាពេញដោយស្នាមញញឹម ដែលអ្នកគាំទ្រគិតថានឹងអាចមានដំណឹងល្អឆាប់ៗនេះ ឬយ៉ាងណាដែរ។
ស្រាប់តែនៅពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ Nick Taylor បានបង្ហោះរូបជាមួយឱពុកម្ដាយរបស់ខ្លួន ព្រមទាំងវត្តមានតារាចម្រៀងស្រី រ៉ាប៊ី ផងដែរ មិនត្រឹមតែប៉ុណ្ណោះនោះទេ ក៏ភ្ជាប់ជាមួយ Caption ដ៏មានអត្ថន័យថា៖ «១ ឆ្នាំ និង ១០០០០ គីឡូម៉ែត្រ អំណោយបុណ្យណូអែលដ៏ល្អបំផុត ដែលខ្ញុំអាចសុំបាន ស្រឡាញ់អ្នកទាំងអស់គ្នា ហើយជួបគ្នាម្ដងទៀត»៕