ចំណាំទុកទៅឱ្យចំកន្លែង! មន្ទីរពេទ្យសាធារណៈធំៗ ១០ នៅភ្នំពេញ ជាដៃគូ ប.ស.ស អាចប្រើបណ្ណលើសេវាសុខាភិបាលបាន
ដើម្បីផ្ដល់ភាពងាយស្រួលដល់សមាជិក ប.ស.ស ក្នុងការប្រើប្រាស់សេវាសុខាភិបាល តាមរយៈគេហទំព័រ បេឡាជាតិសន្តិសុខសង្គម បានបង្ហាញពីតារាងមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រាងជាមួយ ប.ស.ស ក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្ត។
ចំពោះមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ដែលជាមូលដ្ឋានសុខាភិបាលសាធារណៈ ឬ ជាមន្ទីរពេទ្យរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺមានសរុបចំនួន ៦៤ មន្ទីរពេទ្យ និង មណ្ឌលសុខភាព ដែលក្នុងនោះយើងសូមលើកយកតែមន្ទីរពេទ្យធំៗចំនួន ១០ ប៉ុណ្ណោះ ដែលមានដូចជា ៖
១. មន្ទីរពេទ្យកាល់ម៉ែត អគារលេខ 3 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវលេខ 271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
៣. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អគារលេខ 188 ផ្លូវ 271 សង្កាត់ទឹកល្អក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ
៤. មន្ទីរពេទ្យព្រះអង្គឌួង អគារលេខ 118 សង្កាត់ផ្សារថ្មីទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥. មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក អគារលេខ 31A ផ្លូវលេខ 47 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៦. មន្ទីរពេទ្យកុមារជាតិ ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ ២ ខណ្ឌទូលគោក រាជធានីភ្នំពេញ
៧. មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៨. មន្ទីរពេទ្យគន្ធបុប្ផា ផ្លូវលេខ 47 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៩. មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ផ្លូវលេខ 134 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ
១០. មន្ទីរពេទ្យព្រះកេតុមាលា ផ្លូវបារាំង លេខ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចចូលទៅកាន់ ៖ មូលដ្ឋានសុខាភិបាលដៃគូ