កុំអូសរំលង! កុមារដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗទាំងនេះ
បេឡាជាតិសន្តិសុខសង្គម នាពេលថ្មីៗនេះបានឆ្លើយតបទៅនឹងសំណួរមួយដែលចោទសួរថា ៖ តើកុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពេលក្លាយជាសមាជិក ប.ស.ស.?
ប.ស.ស បានធ្វើការឆ្លើយតបទៅនឹងសំណួរខាងលើឱ្យបានដឹងថា សម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដែលរួមមាន ៖
– ទទួលបានការព្យាបាល និង ថែទាំវេជ្ជសាស្រ្តដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស
– ទទួលបានប្រាក់វិភាជន៍បូជាសព (ក្នុងករណីមានជំងឺ ឬ គ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត)
លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!!
សម្រាប់ព័ត៌មានបន្ថែម ប្រិយមិត្តអាចអញ្ជើញទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នក ឬ ទូរសព្ទទៅកាន់លេខ ១២៨៦ ឬ ១២៩៧ ឬ ទំនាក់ទំនងទៅកាន់ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕
ប្រភព ៖ បេឡាជាតិសន្តិសុខសង្គម