អាយុទើប ៨ ខែកូនភ្លោះ នី រតនា កាន់តែទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំងឡើងរាល់ថ្ងៃ
បើគិតមកដល់ពេលនេះរយៈពេលជាង ៨ ខែ មកហើយ ដែលភរិយា លោក នី រតនា បានសម្រាលកូនភ្លោះប្រុសស្រី ដ៏គួរឱ្យស្រឡាញ់ចូលមកបំពេញសុភមង្គលគ្រួសារកាន់តែខ្លាំងឡើង។
ក្នុងនោះដែរ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រ ជាពិសេស អ្នកនិយមតាមដានក្រុមគ្រួសាររបស់លោក នី រតនា តែងតែលួចមើលក្តីសុខរបស់លោក និង មើលកូនៗរបស់លោក នី រតនា ដោយម្នាក់ៗសុទ្ធតែមានអ្នកស្រឡាញ់ ចូលចិត្តមិនចាញ់ប៉ាម៉ាក់នោះឡើយ។
ជាក់ស្តែង ក្រឡេកទៅមើលកូនភ្លោះ លោក នី រតនា ដែលទើបតែសម្រាលពីថ្ងៃមុនវិញ ស្រាប់តែពេលនេះ មានអាយុប្រមាណជាង ៨ ខែហើយ រីឯមុខមាត់គួរឱ្យក្នាញ់ខ្លាំង មិនចាញ់បងស្រី គឺអូនមែល នោះឡើយ។
អ្វីដែលសំខាន់ កូនភ្លោះប្រុសស្រីរបស់លោក នី រតនា គឺអូន អ៊ែន ជូលី និង អូន អ៊ែល ឡូឌី មើលមុខយូរទៅកាន់តែដូច អូន មែល ខ្លាំងឡើងៗ៕