ពេលកើតអាការក្តៅខ្លួន បើចង់ឱ្យឆាប់ចុះកំដៅវិញ គួរតមចំណីគ្រោះថ្នាក់ ៤ ប្រភេទនេះ
នៅពេលដែលអ្នកក្ដៅខ្លួន រាងកាយនឹងមានការបាត់បង់ជាតិទឹកជាច្រើន ដូច្នេះហើយការទទួលទានអាហារក៏ជារឿងមួយដ៏ចាំបាច់ផងដែរ ចំណីអាហារដែលគួរតែជៀសវាងនៅពេលដែលក្ដៅខ្លួនមានដូចជា ៖
១. អាហារដែលពិបាករំលាយ
អាហារប្រភេទនេះមានដូចជា អាហារដែលផ្សំឡើងពីម្សៅ មានខ្លាញ់ច្រើន អាហារពពួកចៀន បំពង អាហារឆៅ អាហារដែលរឹង ព្រោះអាហារទាំងនេះធ្វើឱ្យរាងកាយត្រូវការប្រើថាមពលជាច្រើនដើម្បីរំលាយ កាន់តែធ្វើឱ្យរាងកាយក្ដៅថែមទៀត។
២. ស្ពាន់ធ័រ (Sulfur)
ប្រភេទអាហារដែលមានដូចជា ផ្លែទុរេន ផ្លែមៀន ផ្លែខ្នុរ សូមចៀសវាង ព្រោះវាជាអាហារដែលមានសារជាតិស្ពាន់ធ័រដែលជាការធ្វើឱ្យរាងកាយកាន់តែក្ដៅថែមទៀត។
៣. អាហារដែលមានសារធាតុសូដ្យូមច្រើន
អាហារដែលប្រៃ អាហារដែលប្រើប៊ីចេងច្រើន នៅពេលក្ដៅខ្លួនតម្រងនោមធ្វើការធ្ងន់ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ ដូច្នេះនៅពេលដែលយើងញ៉ាំអាហារប្រៃ តម្រងនោមនឹងធ្វើការខ្លាំងជាងមុនទ្វេដង។
៤. ពពួកកាហ្វេអ៊ីន
ពពួកកាហ្វេអ៊ិន មានដូចជា តែ កាហ្វេ គ្រឿងស្រវឹង ដែលភេសជ្ជៈប្រភេទនេះធ្វើឱ្យបត់ជើងតូចញឹក រាងកាយកាន់តែបាត់បង់ជាតិទឹក មិនអាចឱ្យកម្តៅធ្លាក់ចំបានទេ៕