កូនតិរច្ឆាន! ខឹងម្ដាយដាស់ឱ្យទៅសាលារៀន រុញច្រានម្ដាយដួលរហូតស្ល-ា./ប់
កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ប៉ូលិសរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាបានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកូនប្រុសខ្លួនឯងសម្លាប់ក្នុងផ្ទះនាក្រុង Gorakhpur ថែមលាក់បាំងរស់នៅជាមួយសពម្ដាយដល់ទៅ ៦ ថ្ងៃទម្រាំបែកធ្លាយដំណឹង។
តាមប៉ូលិសបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Aarti Verma បានទៅដាស់កូនប្រុសខ្លួនជាសិស្សរៀនថ្នាក់ទី ១១ ឱ្យក្រោករៀបខ្លួនទៅសាលារៀន។ ភ្លាមៗ កូនប្រុសរូបនោះស្រាប់តែខឹងតូង ហើយក៏បានរុញច្រានម្ដាយរហូតដួលមួយទំហឹងរងរបួសធ្ងន់ធ្ងរ។ ឃើញម្ដាយរបួសបែបនេះហើយ កូនតិរច្ឆានរូបនោះមិនបាននាំម្ដាយទៅមន្ទីរពេទ្យនោះទេ តែគេបែរជាទុកម្ដាយចោល ហើយខ្លួនទៅសាលារៀនធម្មតា។ ស្ត្រីជាម្ដាយជាអកុសលក៏បានស្លាប់ម្នាក់ឯងក្នុងផ្ទះដោយសារតែបាត់បង់ឈាមច្រើនពេក។
ប៉ូលិសបានបន្ថែមទៀតថា ពេលជនដៃដល់ជាកូនត្រឡប់មកពីសាលាវិញ គេក៏ឃើញថាម្ដាយបានស្លាប់បាត់ទៅហើយ ភ័យផងអីផងគេក៏លាក់សុខចិត្តរស់នៅជាមួយសពម្ដាយក្នុងផ្ទះរហូតដល់ទៅ ៦ ថ្ងៃ។ រឿងហេតុបែកធ្លាយក្រោយឪពុករបស់គេដែលជាជំនួយការផ្នែកវិទ្យាសាស្ត្រប្រចាំមន្ទីរស្រាវជ្រាវអាតូមិគ Bhabha នៅក្រុង Chennai ត្រឡប់មកផ្ទះវិញព្រោះទាក់ទងប្រពន្ធអត់បាន។ ពេលបើកទ្វារចូលផ្ទះក៏ស្រាប់តែធុំក្លិនយ៉ាងអសោច ហើយក៏ប្រទះឃើញប្រពន្ធដេកស្លាប់យ៉ាងរន្ធត់លើឥដ្ឋក្នុងផ្ទះទៅហើយ។
ក្រោយបែកការណ៍ហើយនោះ ជនដៃដល់មិនបានសារភាពភ្លាមឡើយដោយកុហកឪពុក និង ប៉ូលិសថាម្ដាយរបស់ខ្លួនដួលស្លាប់ដោយខ្លួនឯង ហើយថាគេភ័យខ្លាំងណាស់មិនដឹងធ្វើមិចក៏ចាក់សោដើរតែលតោលក្រៅផ្ទះ ៤ ថ្ងៃ។
យ៉ាងណាមិញ ក្រោយធ្វើកោសល្យវិច័យលើសាកសព ប៉ូលិសរកឃើញថាសពបានស្លាប់រយៈពេល ៦ ថ្ងៃហើយ និង ថែមទាំងបានរកឃើញថាសពត្រូវបានអូសចេញពីទីតាំងដើម ហើយកាមេរ៉ាសុវត្ថិភាពក៏អត់មានឃើញនរណផ្សេងចូលក្នុងផ្ទះនោះទេ។
ចុងក្រោយប៉ូលិសក៏បានសួរជជីកទៅក្មេងប្រុសនោះជាថ្មី ដោយលើកនេះគេក៏ព្រមសារភាពគ្រប់បែបយ៉ាង។ ជនដៃដល់បច្ចុប្បន្នត្រូវបានប៉ូលិសចាប់ខ្លួន រង់ចាំការកាត់ក្ដីទៅតាមផ្លូវច្បាប់៕
ប្រភព៖ Kenh14