(វីដេអូ) ទេព បូព្រឹក្ស កៀកដៃ ជី ដេវីត ជាប់ រួចប្រកាសដំណឹងយ៉ាងរំភើប នឹងរៀបចំថ្ងៃពិសេសឆាប់ៗ
និយាយពីគូស្នេហ៍តារាចម្រៀងប្រុសស្រីដ៏ល្បីលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ដ្បិតតែបានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គល និង មានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់មែន ប៉ុន្តែពួកគេនៅតែផ្អែមល្ហែមតែងសាងភាពរ៉ូមែនទិកជាមួយគ្នាដូចគូស្នេហ៍ថ្មីថ្មោង បើទោះជាពេលនេះអ្នកទាំងពីរពុំទាន់សម្រេចរៀបចំកម្មវិធីមង្គលការនៅឡើយ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងរៀបការ មួយរយៈក្រោយនេះ អ្នកនាង ទេព បូព្រឹក្ស តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈបានឃើញអ្នកនាងបង្ហើបពីចិត្តចង់ក្លាយជាកូនក្រមុំក្នុងរោងជ័យ ដែលឃើញបង្ហោះសារសួរលោក ជី ដេវីត ម្ដងហើយម្ដងទៀត តើពេលណាសុំនាងរៀបការ។
ដោយឡែក ក្រោយបង្ហើបពីបំណងចង់ចូលរោងការ ថ្មីៗនេះ គូស្នេហ៍មួយគូនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជំនួស ខណៈបានឃើញវីដេអូមួយក្នុងកម្មវិធីខួបកំណើតរបស់អ្នកនាង ទេព បូព្រឹក្ស ដែលបានឃើញនាងកៀកដៃ លោក ដេវីត រួចប្រកាសពីដំណឹងល្អយ៉ាងរំភើបចិត្ត ដែលអ្នកទាំងពីរកំពុងត្រៀមថ្ងៃពិសេសចូលរោងការឆាប់ៗខាងមុខនេះហើយ៕