អនាគតស្វាមី Poo Praya មិនត្រឹមល្បីថាជាអ្នកជំនួញប្រាក់លានទេ ថែមទាំងសង្ហាដូចតារា
ក្រោយបាត់មុខមួយរយៈធំ ថ្មីៗនេះតារាស្រីរូបស្រស់ Poo Praya បានបង្ហាញខ្លួននៅក្នុងប្រទេសថៃ ដែលជាប្រទេសកំណើតខ្លួនហើយ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង មានក្តីរំភើបជាខ្លាំង ព្រោះនាងមិនត្រឹមតែបង្ហាញវត្តមានរបស់នាងឱ្យអ្នកគាំទ្របាត់នឹករឭកឡើយ តែនាងថែមទាំងនាំយកដំណឹងល្អពាក់ព័ន្ធរឿងស្នេហាមកប្រាប់ទៀតផង។
ក្នុងនោះ Poo Praya បានបញ្ជាក់ថា នាងនឹងចូលរោងការនៅថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០២៣ ខាងមុខនេះហើយ ដោយពិធីមង្គលការរបស់នាងនឹងធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលនេះហើយ ឃើញថា មហាជនអ្នកគាំទ្ររបស់នាងហាក់មានក្តីរំភើបជាខ្លាំង ព្រោះតារាស្រីរូបនេះ មានអាយុ ៣៤ ឆ្នាំហើយ ក៏ជាវ័យមួយអាចគិតគូររឿងសាងគ្រួសារដែរ។ មួយវិញទៀត អ្វីដែលអ្នកគាំទ្រលាន់មាត់វ៉ាវនោះ ក្រោយឃើញតារាស្រីរូបនេះនាំអនាគតស្វាមីមកណែនាំឱ្យមិត្តសិល្បៈស្គាល់បណ្ដើរៗ ដែលលោកមិនត្រឹមតែមានរាងខ្ពស់មុខមាត់សង្ហាមិនចាញ់តារានោះទេ តែក៏ល្បីថា ជាអ្នកជំនួញប្រាក់លានទៀតផង៕