អបអរសាទរ! រៀបការជាង ១ ខែ Tempo និង ភរិយា ប្រកាសដំណឹងល្អក្លាយជាឪពុកម្ដាយគេឆាប់ៗ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ១ ខែកន្លះ មកហើយ ដែលតារាចម្រៀងរ៉េប លោក Tempo Tris បានបញ្ចប់ភាពនៅលីវ ហើយដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី ក្លាយជាប្តីប្រពន្ធ។
គេចាំបានថាពិធីមង្គលការរបស់លោក Tempo និង ភរិយា ដែលបានរៀបចំកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនោះ គឺមានការចូលរួមពីសំណាក់ភ្ញៀវកិត្តយស អ្នកមានមុខមាត់ក្នុងសង្គម និង សិល្បករ សិល្បការិនីជាច្រើនផងដែរ។
ជាការពិត បើទោះជាមិនសូវបានបង្ហាញពីជីវិតឯកជនបន្ទាប់ពីបង្កើតគ្រួសារថ្មីថ្មោងក្តី ប៉ុន្តែបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ភរិយា លោក Tempo ជារឿយៗហាក់បានបង្ហាញពីសុភមង្គលយ៉ាងខ្លាំង។
យ៉ាងណាមិញ នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រកំពុងតែចូលរួមអបអរសាទរដល់ លោក Tempo និង ភរិយា ជាបន្តបន្ទាប់ ក្រោយពីអ្នកនាង វីន ភរិយារបស់តារាចម្រៀងរ៉េបខាងលើ បានបង្ហោះរូបភាពកំពុងពពោះកូនដំបូង។
ក្នុងនោះ ភរិយាលោក Tempo ក៏បានអមនូវសារមួយឃ្លារៀបរាប់ថា៖ «God bless me with a beautiful gift» ដោយមានន័យជាភាសាខ្មែរថា៖ «ព្រះប្រទានពរដល់ខ្ញុំ ជាមួយនឹងអំណោយដ៏ស្រស់ស្អាតមួយនេះ»៕