យំលែងចេញ! ដឹកអីវ៉ាន់ឱ្យគេបានលុយតក់ៗ ថ្ងៃមួយស៊យអីធ្វើជ្រុះបាត់តាមផ្លូវ ប៉ះចំសុទ្ធតែរបស់ថ្លៃៗសរុបជាលុយជិត ៣ ពាន់ដុល្លារ
ថ្មីៗនេះ នៅប្រទេសថៃមានករណីអ្នក Delivery ម្នាក់ ស៊យធំ បានធ្វើជ្រុះរបស់ប្រ៊េនដែលកំពុងដឹកឱ្យគេនៅតាមផ្លូវដោយមិនដឹងខ្លួន សរុបជាលុយប្រហែលជិត ៣ ពាន់ដុល្លារ។
តាមព័ត៌មានបានឱ្យដឹងថា នៅយប់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ អ្នក Delivery រូបនេះ បានដឹកអីវ៉ាន់ដែលមានដូចជាប្រ៊េនម៉ាក PRADA ចំនួន ២ ប្រអប់ ប្រ៊េនម៉ាក GUCCI និង អាវខៅប៊យម៉ាក LV ដែលសរុបចំនួនទឹកប្រាក់ប្រហែល ១០០ ០០០ បាត ស្មើប្រហែលនឹង ៣ ពាន់ដុល្លារ។ លុះក្រោយមក ក៏ស្រាប់តែឃើញថាអីវ៉ាន់ទាំងអស់បានបាត់ពីកាបូបដែលនៅពីក្រោយ ហើយក៏ខំជិះបកទៅតាមរកមើលដែរ ប៉ុន្តែមិនឃើញស្រមោលអីវ៉ាន់ឡើយ។
យ៉ាងណាមិញ អ្នក Delivery រូបនេះបានទាក់ទងទៅកាន់ខាងផ្នែកសារព័ត៌មានដើម្បីឱ្យគេជួយតាមរកឱ្យផងដែរ ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់រកឃើញអីវ៉ាន់ណាមួយនៅឡើយទេ៕
ប្រភព៖ MATICHON