គេរិះគន់ផ្អើលទឹកផ្អើលដី Hailey អត់ខ្វល់ បែរជាទៅដើរលេងជុំមិត្តភក្តិធ្វើព្រងើយ
កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តារាម៉ូដែល Hailey Bieber ត្រូវបានប្រទះឃើញចាយពេលយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិនាកន្លែងកម្សាន្ត Cabo San Lucas ប្រទេសម៉ិកស៊ិក ស្របពេលរឿងរ៉ាវរវាងនាង និង តារាចម្រៀងស្រី Selena Gomez នៅតែក្ដៅគគុកនៅឡើយ។
តារាម៉ូដែលវ័យ ២៦ ឆ្នាំរូបនេះ ស្ថិតក្នុងឈុតប៊ីគីនីពណ៌បៃតង ពាក់មួកពណ៌ក្រហម ឈរផឹកភេសជ្ជៈ លេងទឹកអាងយ៉ាងរីករាយជាមួយមិត្តៗរបស់នាង ដោយមិនខ្វល់ខ្វាយពីមតិរិះគន់ចំពោះរូបនាងតាមបណ្ដាញសង្គមនោះឡើយ។
គួររំឭកថា កាលពីពេលថ្មីៗកន្លងទៅ តារាម៉ូដែល Hailey Bieber បានរងការខឹងសម្បារ និង រិះគន់ដូចព្យុះពីសំណាក់មហាជនតាមបណ្ដាញសង្គម ក្រោយវីដេអូចាស់មួយត្រូវបានគាស់កកាយឡើងវិញ បង្ហាញឱ្យឃើញពីសកម្មភាពរបស់ Hailey ធ្វើមុខធ្វើមាត់ឡកឡាយដាក់ Taylor Swift អំឡុងពេលនាងចូលរួមធ្វើជាពិធីការិនីនៃកម្មវិធី Drop The Mic រហូតតារាស្រី Selena Gomez ចេញមុខមកបញ្ចេញមតិការពារ Taylor ដែលជាមិត្តជិតស្និទ្ធរបស់នាង៕