រំជួលចិត្តណាស់! ទិដ្ឋភាពពិធីបុណ្យស-ពឪពុករបស់ សឿ សុធារ៉ា ហាក់ស្ងប់ស្ងាត់ខ្លាំង
នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈ បានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាសម្ដែងរៀមច្បងអ្នកនាង សឿ សុធារ៉ា ដែលទទួលដំណឹងថា អ្នកនាងបានជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ទៀត ដោយលោកឪពុកបង្កើតបានទទួលមរណភាពហើយ។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយអ្នកនាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ។
តាមរយៈគណនីហ្វេសប៊ុករបស់ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពជាច្រើនសន្លឹក ចូលរួមក្នុងពិធីបូជាសពរបស់ឪពុកអ្នកនាង សឿ សុធារ៉ា ពោរពេញដោយក្តីរំជួលចិត្ត។ ក្នុងនោះ ទិដ្ឋភាពក្នុងពិធីបូជាសពដោយរៀបចំឡើងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហាក់ស្ងប់ស្ងាត់យ៉ាងខ្លាំង៕