![(វីដេអូ) ច្រើនតែឃើញលេងកំប្លែង! ពូណម ច្រៀងឆ្លើយឆ្លងចាប៉ីដងវែងជាមួយរៀមច្បង សុគា ពីរោះជក់ចិត្តណាស់](https://www.popular.com.kh/wp-content/uploads/2024/07/1249.jpg)
(វីដេអូ) ច្រើនតែឃើញលេងកំប្លែង! ពូណម ច្រៀងឆ្លើយឆ្លងចាប៉ីដងវែងជាមួយរៀមច្បង សុគា ពីរោះជក់ចិត្តណាស់
មហាជននិយមតាមដានទស្សនាវីដេអូកំប្លែងៗលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok បានស្គាល់ហើយពីអ្នកផលិតមាតិកាបែបកំប្លែងៗ ពូណម ដៃគូរួមការងារជាមួយពូណុយ ដែលកំពុងក្ដោបបានប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គម និង ក្នុងសិល្បៈ។
ពិតណាស់ បច្ចុប្បន្ន ពូណម ត្រូវបានមហាជនចាប់អារម្មណ៍សរសើរជាមួយនឹងការសម្ដែងកំប្លែង ដែលមិនមានពាក្យអសុរោះ និង មានពាក្យពេចន៍កំប្លែងប្លែកៗបែបផ្តល់តម្លៃអប់រំផ្សេងៗក្នុងសង្គម ធ្វើឱ្យមហាជនផ្ទុះសំណើចសើចក្អាកក្អាយ។
យ៉ាងណាមិញ ជាមួយនឹងភាពល្បីល្បាញដោយសារទេពកោសល្យនៃការសម្ដែងកំប្លែងស្ងួតរបស់លោក ដែលធ្វើឱ្យ ពូណម កំពុងក្ដោបបានការងារជាច្រើន ដែលលេចមុខចូលរួមកម្មវិធីផ្សេងៗលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាថតវីដេអូផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកជាច្រើន។
លើសពីនេះ ក្រៅពីមានសមត្ថភាពក្នុងការសម្ដែងបែបកំប្លុកកំប្លែង និង ផលិតវីដេអូអប់រំផ្សេងៗ ពូណម ត្រូវបានគេដឹងថាលោកក៏មានទេពកោសល្យផ្នែកចម្រៀងច្រៀងភ្លេងការ កាត់សក់ ជាពិសេសគឺអាចច្រៀងចាប៉ីដងវែងយ៉ាងជំនាញទៀតផង។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង សរសើរពីអ្នកផលិតមាតិកាកំប្លែងរូបនេះទៀត ខណៈបានឃើញវីដេអូក្នុងកម្មវិធីមួយដែល ពូណម បានច្រៀងឆ្លើយឆ្លងចាប៉ីដងវែងជាមួយនឹងរៀមច្បងលោក សុគា យ៉ាងពីរោះមិនធម្មតា។
វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រចែករំលែកភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរពីទេពកោសល្យរបស់ ពូណម ដែលចេះច្រៀងចាប៉ីឆ្លើយឆ្លងយ៉ាងជំនាញជាមួយនឹងរៀមច្បង សុគា ដែលត្រូវគេហៅថាលោកគ្រូៗផ្នែកចាប៉ីជំនាន់ក្រោយនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
![](https://www.popular.com.kh/wp-content/uploads/2024/07/309063900_419952173614357_7487883857865093328_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/07/1-1-1.jpg)