រំលង ៤ ឆ្នាំសោះ កុមារា ផន សៀនលិ អតីតបេក្ខភាព The Voice Kids ធំពេញរូបពេញរាងសង្ហាណាស់
ជឿជាក់ថាមហាជនអ្នកគាំទ្រដែលតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ នៅចាំបេក្ខភាពវ័យ ៨ ឆ្នាំមកពីខេត្តកំពុងស្ពឺ គឺកុមារា ផន សៀនលិ ដែលជាបេក្ខភាពមួយរូបទទួលបានការចាប់អារម្មណ៍ ជាមួយសមត្ថភាពសំឡេងយ៉ាងពីរោះរបស់កុមារារូបនេះ។
ដ្បិតតែកុមារា ផន សៀនលិ មិនទទួលបានជោគជ័យក្នុងការប្រឡងចម្រៀងនេះមែន ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ សៀនលិ ក៏ទទួលបានការស្រឡាញ់គាំទ្រពីមហាជន និង មានឱកាសក្លាយជាតារាចម្រៀងវ័យក្មេងមួយរូបដែលឃើញបង្ហាញវត្តមានចូលរួមកម្មវិធីប្រគំតន្រ្តីតូចធំផ្សេងៗផងដែរ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ មកដល់ពេលនេះ កុមារា ផន សៀនលិ មានអាយុ ១២ ឆ្នាំហើយ បើក្រឡេកមើលរូបសម្រស់របស់គេ បានផ្លាស់ប្ដូររូបរាងឡើងពេញកំលោះតែម្ដង មុខមាត់ស្រស់សង្ហាមិនធម្មតា។
ម្យ៉ាងវិញទៀត មួយរយៈនេះ ផន សៀនលិ បានឆក់ការចាប់អារម្មណ៍ពីមហាជនខ្លាំងជាមួយនឹងរូបភាពថ្មីៗ ដែលរូបគេបានបង្ហោះលើបណ្ដាញសង្គម ទាំងការតុបតែងខ្លួនឡើងឆាកប្រគំតន្ត្រី និង ចូលរួមកម្មវិធីទូរទស្សន៍ផ្សេងៗ ដែលមហាជនសរសើរមិនដាច់ពីមាត់ពីរូបសម្រស់ដ៏ស្រស់សង្ហារបស់គេណាស់៕