(វីដេអូ) ភីងៗមួយគូទៀតហើយ! Naro សុំសង្សារបណ្ដូលចិត្ត លីនដា ធ្វើជាកូនក្រមុំរៀបការមើលថែគ្នាមួយជីវិត
ពិតណាស់ ក្រោយពីមាត់រឹង មិនព្រមសារភាពពីទំនាក់ទំនងលើសពីមិត្តអស់រយៈពេលជាយូរហើយនោះ កាលអំឡុងខែសីហា ឆ្នាំ ២០២៤ កន្លងទៅ Influencer ស្រីស្អាតប្រុសសង្ហា លោក Naro និង កញ្ញា លីនដា បានទម្លាយហើយថាអ្នកទាំងពីរ ពិតជាគូស្នេហ៍នឹងគ្នាមែន។
ពេលនោះដែរ កញ្ញា លីនដា និង លោក Naro ក៏បានឱ្យដឹងថា អ្នកទាំងពីរ បានទាក់ទងគ្នាក្នុងនាមជាសង្សារអស់រយៈពេលជាង ១ ឆ្នាំមកហើយ បើគិតចាប់តាំងពីអំឡុងឆ្នាំ ២០២៣។ លើសពីនោះ កញ្ញា លីនដា ក៏បានបញ្ជាក់ថា នាងបានលួចចាប់ចិត្តលោក Naro តាំងពីឆ្នាំ ២០២១ មកម្ល៉េះ។
យ៉ាងណាមិញ តាំងពីបើកចំហចំណងស្នេហ៍នឹងគ្នាកន្លងមកនេះ Influencer ទាំងពីររូប បានចាប់ផ្តើមបង្ហាញភាពផ្អែមល្ហែមជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក និង បង្ហោះរូបភាពអមនឹងសារផ្អែមល្ហែមនឹងគ្នាជាហូរហែ។
ដោយឡែក មកដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ គូស្នេហ៍ស្រីស្អាតប្រុសសង្ហាមួយគូនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបអបអរជំនួស ខណៈបានឃើញសកម្មភាពរបស់លោក Naro បានរៀបចំកម្មវិធី Surprise សុំ លីនដា រៀបការនៅមុខមិត្តភក្តិបងប្អូនជាច្រើនយ៉ាងរំភើបបំផុត៕
សូមទស្សនាវីដេអូខាងក្រោម៖