អាសូរណាស់! កូនកំពុងពេញស្រឡាញ់ តែបែរជាត្រូវអស់បុណ្យចាកចោលគ្រួសារ ដោយសារពុលក្តាមក្នុងបុកល្ហុង
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ហាក់មានការចាប់អារម្មណ៍ជាខ្លាំងទៅលើរឿងដ៏កម្សត់មួយពាក់ព័ន្ធនឹងក្មេងប្រុសម្នាក់ ដែលកំពុងពេញស្រឡាញ់បែរជាបានបាត់បង់ជីវិតគ្រួសារ។
យោងតាមហ្វេសប៊ុកឈ្មោះ ឆាវ ម៉ុងទ័រ ដែលជាឪពុករបស់ក្មេងប្រុសតូចដែលបានបាត់បង់ជីវិតនោះ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានបង្ហោះសារអមជាមួយរូបភាពកូនប្រុសរៀបរាប់ថា ៖ «កូនតែងចង់ធ្វើប៉ូលិសដូចជាប៉ា ប៉ុន្តែឥឡូវកូនលាប៉ារហូតហើយ»។
យ៉ាងណាមិញ ជុំវិញការបាត់បង់ជីវិតក្មេងតូចនេះ ក៏បានធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំង ដែលតាមការឱ្យដឹងថា ក្មេងប្រុសតូចនេះបានស្លាប់ដោយសារតែពុលក្ដាមប្រៃ ដែលគេដាក់នៅក្នុងបុកល្ហុង។ រឿងនេះដែរក៏បានក្លាយជាប្រធានបទមួយធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនចែករំលែកបន្ត ដើម្បីជាព័ត៌មានក៏ដូចជាសារដាស់តឿនដល់អាណាព្យាបាលគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នចំពោះចំណីអាហារកូនតូចៗ មិនឱ្យកូនញ៉ាំផ្ដេសផ្ដាសបង្កជាគ្រោះថ្នាក់ដល់ជីវិត៕
រូបភាព ៖ ឆាវ ម៉ុងទ័រ