![បែកធ្លាយរូបភាពកូនៗរបស់ Jun Ji Hyun នៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2024 អ្នកគាំទ្រសរសើរថាសង្ហាៗខ្លាំង](https://www.popular.com.kh/wp-content/uploads/2024/06/feature-83.jpg)
បែកធ្លាយរូបភាពកូនៗរបស់ Jun Ji Hyun នៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2024 អ្នកគាំទ្រសរសើរថាសង្ហាៗខ្លាំង
បើនិយាយដល់កំពូលតារាសម្ដែងស្រីរបស់កូរ៉េខាងត្បូង Jun Ji Hyun អ្នកគាំទ្រភាគច្រើនប្រាកដជាដឹងហើយថា តារាស្រីរូបនេះ គឺប្រយ័ត្នប្រយែង និងកម្របង្ហាញពីជីវិតឯកជន ក៏ដូចជាក្រុមគ្រួសាររបស់នាងណាស់។
យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ អាចថាជាទិដ្ឋភាពដ៏កម្របំផុតមួយ ដោយតារាសម្ដែងស្រីវ័យ ៤២ ឆ្នាំរូបនេះ ត្រូវបានប្រទះឃើញមានវត្តមានជាមួយក្រុមគ្រួសារ ចូលរួមទស្សនាការប្រកួតបាល់ទាត់ Euro 2024 រវាងក្រុមជម្រើសជាតិបារាំង និង ហូរឡង់ ក្នុងប្រទេសអាល្លឺម៉ង់។
ក្នុងការចូលរួមនោះដែរ Jun Ji Hyun តែងខ្លួនយ៉ាងសាមញ្ញបំផុត ដើរអមដោយស្វាមី Choi Joon Hyuk និងកូនប្រុសទាំងពីររបស់នាង Won Woo អាយុ ៨ ឆ្នាំ និង Pyeong Woo អាយុ ៦ ឆ្នាំ។ រូបមួយសន្លឹកដែលថតបាននេះដែរ ត្រូវបានផ្ទុះចែកចាយពាសពេញបណ្ដាញសង្គម ដោយមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនចាប់ក្រសែភ្នែកចាប់អារម្មណ៍ខ្លាំងទៅលើកូនៗរបស់នាង ដោយម្នាក់ៗលាន់មាត់សរសើរពីរូបសម្រស់របស់ពួកគេខ្លាំង។
ក្នុងនោះ មួយចំនួនបានសរសើរថា៖ «ឪពុកម្ដាយស្រស់ស្អាត និងសង្ហាបែបនេះ អ៊ីចឹងមិនឆ្ងល់ទេថា កូនៗរបស់ពួកគេសង្ហាខ្លាំងយ៉ាងហ្នឹង» និងអ្នកខ្លះទៀតបានលើកឡើងថា៖ «កូនប្រុសច្បងមុខកាត់ទៅរក Ji Hyun ហើយកូនពៅ មុខកាត់ទៅរកប៉ាៗ»៕
ប្រភព៖ 8days